អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី បានព្រមានពីសក្តានុពលនៃជម្លោះប្រដាប់អាវុធនៅអឺរ៉ុប កំពុងកើនឡើង ដោយអះអាងថា រដ្ឋលោកខាងលិចមួយចំនួនកំពុងជាប់គាំងក្នុងអតីតកាល ហើយមិនអាចផ្លាស់ប្តូរផ្នត់គំនិតសង្រ្គាមត្រជាក់ នៅពេលនិយាយដល់ប្រទេសរុស្ស៊ី។ ថ្លែងនៅឯវេទិកាទំនាក់ទំនងអន្តរជាតិ កាលពីថ្ងៃអង្គារ លោក Alexander Grushko បានមានប្រសាសន៍ថា នៅទ្វីបអឺរ៉ុប ស្ថានភាពយោធាកាន់តែយ៉ាប់យ៉ឺន និងកាន់តែអាក្រក់ទៅៗ។ លោកបានជំទាស់ថា “សង្គ្រាមត្រជាក់” គួរតែកប់ចោលក្នុងអតីតកាល ប៉ុន្តែអូតង់មិនអាចសម្របខ្លួន ទៅនឹងស្ថានភាពជាក់ស្តែងភូមិសាស្ត្រនយោបាយថ្មី ហើយចាប់តាំងពីពេលនោះមក បានវិលត្រឡប់ទៅរកឫសគល់ដើមរបស់ខ្លួនវិញ ព្រោះតែគំនិតដែលត្រូវតែការពារសមាជិករបស់ខ្លួន ពីការគំរាមកំហែងពីលោកខាងកើត។ “លោក Grushko បានបន្ថែមទៀតថា លោកខាងលិចកំពុងដាក់ប្រទេសរុស្ស៊ីនូវរបៀបវារៈ ដែលគួរតែទុករុស្ស៊ីចោលដូចកាលអំឡុងទសវត្សឆ្នាំ១៩៥០ ។ កាលពីដើមសប្តាហ៍នេះ ប្រធានប្លុកដែលដឹកនាំដោយអាមេរិក គឺលោក Jens Stoltenberg បានសម្តែងការព្រួយបារម្ភ ចំពោះកង្វះកិច្ចពិភាក្សារវាងទីក្រុងម៉ូស្គូ និងសមាជិកណាតូ ដោយជំរុញឱ្យភាគីទាំងពីរធ្វើកិច្ចចរចាសន្តិសុខ។ ដោយអះអាងពីការអំពាវនាវពីមុន សម្រាប់ការចរចាដែលជាផ្នែកមួយនៃក្រុមប្រឹក្សារុស្ស៊ី – ណាតូ ត្រូវបានគេច្រានចោល អតីតនាយករដ្ឋមន្រ្តីន័រវេសបានចេញសេចក្តីអញ្ជើញថ្មីមួយ និងបាននិយាយថា “យើងមានការពិភាក្សាជាច្រើន ដែលជាផលប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ”។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានច្រានចោលការលើកឡើងដែលថា ប្រទេសរបស់លោកគ្មានចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីទេ។ លោកបានពន្យល់ថា “មិត្តរួមការងាររបស់យើង គឺលោក Stoltenberg បានប្រកាសថា ប្រទេសរុស្ស៊ីបដិសេធមិនធ្វើការនៅក្នុងក្រុមប្រឹក្សារុស្ស៊ី-ណាតូទេ” យើងមិនបដិសេធធ្វើការទេ ប៉ុន្តែយើងគ្រាន់តែមិនចង់អង្គុយនៅទីនោះ និងស្តាប់អំពីប្រទេសអ៊ុយក្រែនប៉ុណ្ណោះ”។ លោក Lavrov បានពន្យល់ថា “ណាតូមិនបានធ្វើអ្វីជាមួយអ៊ុយក្រែនសោះ ហើយនៅពេលពួកគេស្នើសុំកោះប្រជុំក្រុមប្រឹក្សារុស្ស៊ី-ណាតូ ពួកគេតែងតែទទូចថា សំណួរដំបូងគួរតែទាក់ទងនឹងអ៊ុយក្រែន”។ កាលពីថ្ងៃអង្គារ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សមយុទ្ធថ្មីរបស់ណាតូ ដែលនឹងឃើញយន្តហោះចម្បាំងរបស់លោកខាងលិច ហោះហើរនៅលើតំបន់អាក់ទិក គឺជាការបង្កហេតុ និងមិនអំណោយផលដល់ការធានាដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសន្តិភាពនៅក្នុងតំបន់។ ជម្លោះនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវិមានក្រឹមឡាំង និងសេតវិមាន បានប្រកាសពីកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងរួមគ្នា ស្តីពីភាពចាំបាច់ ដើម្បីរក្សាសន្តិភាពនៅភាគខាងជើងតំបន់ទឹកកក នៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអាក់ទិក៕ Reuters