លទ្ធផលនៃការវាយតម្លៃនិងចំណាត់ថ្នាក់«ទីក្រុងល្អរស់នៅបំផុត» របស់អង្គភាពEconomist Intelligenceនៃប្រទេសអង់គ្លេសបង្ហាញថា«ទីក្រុងល្អរស់នៅបំផុត»សម្រាប់ឆ្នាំ២០២១ គឺទីក្រុងAucklandនៃប្រទេសណូវ៉ែលហ្សឹឡង់ បន្ទាប់មកគឺទីក្រុងអូសាកា ជប៉ុននិងលេខ៣គឹទីក្រុងAdelaide នៃអូស្រ្តាលី។
អង្គភាពEconomist Intelligenceបានជ្រើសយកទីក្រុងលើលោកចំនួន១៤០មកវាយតម្លៃនិងចំណាត់ថ្នាក់«ទីក្រុងល្អរស់នៅបំផុត»នេះ ដោយវាយតម្លៃឈរលើមូលដ្ឋានសន្តិសុខនិងសុវត្ថិភាពនៃការរស់នៅ តម្លៃនៃការចិញ្ចឹមជីវភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសិក្សា និងប្រព័ន្ធសុខភាពសុខាភិបាល ៕