អ្នកប្រណាំងកង់ជម្រើសជាតិ៣នាក់ត្រៀមចេញទៅហ្វឹកហាត់នៅបារំាង

0
37

ភ្នំពេញ៖ កីឡាករជម្រើសជាតិកីឡាទោចក្រយាន៣នាក់ និងគ្រូបង្វឹកម្នាក់បានស្នើសុំទិដ្ឋការពីស្ថានទូតបារំាង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទទួលបានសិទ្ធិទៅហ្វឹកហាត់បន្តក្នុងការបង្កើនបច្ចេកទេសបន្ថែមនៅប្រទេសបារំាងរយៈពេល៣ខែ សម្រាប់ត្រៀម ស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម លើទី៣២ ឆ្នាំ២០២៣។
គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជាលោក ខ្លូត ករណី ដែលត្រូវដឹកនាំកីឡាករទាំង៣នាក់ទៅហ្វឹកហាត់នៅប្រទេស បានបារាំងនាពេលខាងមុខនេះបានបញ្ជាក់ថាថ្ងៃនេះយើងបានទៅស្នើសុំការផ្តល់ទិដ្ឋការពីស្ថានទូតបារំាងដើម្បីចេញទៅហ្វឹកហាត់រយៈពេល៣ខែជាមួយក្រុមកីឡាករអាជីពនៅទីនោះ។លោកជឿជាក់ថាការហ្វឹកហាត់នៅប្រទេសអឺរ៉ុបជាលើកដំបូងរបស់កម្ពុជានេះនឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះនៅទីនោះនឹងមានការប្រកួតធំៗជាច្រើនដើម្ពិបង្កើនសមត្ថ
ភាពដល់កីឡាកររបស់កម្ពុជាសម្រាប់ត្រៀម ស៊ីហ្គេម នៅ ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

កីឡាជម្រើសជាតិប្រណាំងកង់គក់ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ពួកគេចេញទៅហ្វឹកហាត់ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមប្រណាំងទោចក្រយានកម្ពុជា ដែលមានទីស្នាក់ការមួយទៀតនៅប្រទេសបារំាងផងដែរដោយសមាគមនេះនឹងជួយដល់ការស្នាក់នៅហូបចុកនិងការធ្វើដំណើរទៅមកក្នុង
ការហ្វឹកហាត់ និងការប្រកួតដកស្រង់បច្ចេកទេសទៀតផង។
កីឡាករជម្រើសជាតិកីឡាទោចក្រយានក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំបន្តការហ្វឹកហាត់នៅប្រទេសបារំាងដើម្បីបង្កើនគុណភាពបច្ចេកទេសជាមួយក្រុមកីឡាករអាជីព នៅប្រទេសបារំាង និងនាំយកនូវសិទ្ធផលពីការហ្វឹកហាត់នោះមកបម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្ទាបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង។
លោកនូចំរើនអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកឡើងថាតាមពិតការបញ្ជូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសបារំាងនេះសហព័ន្ធបានគិតគូរជាយូរមកហើយប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ១៩ទើបការចេញទៅហ្វឹកហាត់នេះអាក់ខានទៅវិញ ហើយនៅពេលនេះទើបយើងទទួលបានឱកាសចេញទៅបង្កើនបច្ចេកទេសសាជាថ្មី។
លោកអះអាងបន្តទៀតថាការហ្វឹកហាត់នៅក្រៅប្រទេសនេះត្រូវបានធ្វើឡើងក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានដោយធ្វើយ៉ាងប្រឹងប្រែងជំរុញឲ្យគុណភាព
បច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។តាមការគ្រោងទុកនាពេលខាងមុខសហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀតចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here