ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ ដើម្បីពិនិត្យអនុម័តលើការងារ និងដោះស្រាយបញ្ហាផ្សេងៗតាមមូលដ្ឋាន

0
87

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ ដើម្បីត្រួតពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត, -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត, -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត -និងបញ្ហាផ្សេងៗ ។
លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងកំណត់ហេតុជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រម២៥លើ២៥សម្លេង ។
ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ។
ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ត្រូវពង្រឹង អនុវត្ត គោលនយោបាយភូមិ ឃុំ សុវត្ថិភាព គ្រប់ទីកន្លែង និងបញ្ហាប្រឈម ក៍ដូចជាសំណើរផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ជាពិសេសយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ៕
សាន វិឡែម ១០.៦.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here