ដេវីដ បេកខេមក៏ទាមទារអោយបែងចែកវ៉ាក់សាំងដែរ

0
228

លោក ដេវីដ ប៊េកខេម ទូតសុឆន្ទៈយូនីសេហ្វ និងជាមិត្តភក្តិរបស់ប្រជាជនកម្ពុជាក៏មានវត្តមានក្នុងចំណោមអ្នកគាំទ្រដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ២៨រូប ក្នុងការទាមទារឲ្យក្រុមប្រទេសជឿនលឿន G7 ឲ្យបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប។

“ជំងឺរាតត្បាតមិនបញ្ឈប់នៅត្រឹមតែមួយកន្លែងនោះទេ លុះត្រាតែវាត្រូវបានបញ្ឈប់នៅគ្រប់ទីកន្លែង ដូចនេះវាពិតជាមានសារៈសំខាន់ណាស់ដែលសហគមន៍ទាំងអស់ក្នុងសកលលោក មានសិទ្ធិស្មើគ្នាក្នុងការទទួលបានវ៉ាក់សាំង-កូវីដ១៩ជាបន្ទាន់់។” នេះជាការលើកឡើងរបស់លោក ដេវីដ ប៊េកខេម ទូតសុឆន្ទៈរបស់យូនីសេហ្វ៕

LEAVE A REPLY

Please enter your comment!
Please enter your name here