ភ្នំពេញ៖ក្នុងខណៈដែលវៀតណាមបង្ហាញពីចេតនាចង់ពន្យារការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនា
ចុងឆ្នាំ២០២១នេះគណៈអចិន្ដ្រៃយ៍នៃបណ្ដាប្រទេសអាស៊ានបានកោះប្រជុំតាមប្រព័ន្ធZoom ភ្លាមៗនារសៀលថ្ងៃទី៩មិថុនា ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម
ឆ្នាំ២០២៣មានប្រសាន៍ថានេះជាការប្រជុំក្នុងកម្រិតបច្ចេកទេសប៉ុណ្ណោះមិនទាន់ដល់កម្រិតនយោបាយឡើយ ។
បណ្ដាតំណាងនៃគណៈកម្មា
ធិការជាតិអូឡាំពិកនៃប្រទេសអាស៊ានភាគច្រើនលើសលុបបង្ហាញពីការមិនគាំទ្រចំពោះការពន្យារពេលស៊ីហ្គេមលើកទី៣១ដល់ខែកក្កដាឆ្នាំ
២០២២ឡើយ ។
ការពន្យារពេលបែបនេះវាប៉ះពាល់ច្រើនដែលក្នុងនោះមានទាំថវិកាជាតិដែលគេបានអនុម័តសម្រាប់ស៊ីហ្គេមទៅហើយនោះមិនតែ
ប៉ុណ្ណោះឆ្នាំ២០២២អ្វីៗមានការចង្អៀតណាស់ព្រោះមានទាំងការប្រកួតកីឡាអាស៊ី ការប្រកួតយុទ្ធសិល្ប៍ និង ការប្រកួតកីឡាផ្សេងៗទៀត ។
ទោះជាយ៉ាងណាក៏តំណាងនៃគណៈកម្មាធិការជាតិអូឡាំពិកដែលជាសមាជិកនៃតំបន់អាស៊ានបានដាក់ចេញនូវសេណារីយោចំ
នួន៣សម្រាប់ឲ្យវៀទណាមសម្រេចចិត្ត ។ទី១ ៖គឺការរក្សាកាលបរិច្ឆេទដដែល ។
ទី២៖គឺពន្យារពេលទៅធ្វើនៅឆ្នាំ២០២៥ ឬ ២០២៧ដែលឆ្នាំ
២០២៥ធ្វើនៅប្រទេសថៃ និង ឆ្នាំ២០២៧ធ្វើនៅប្រទេសព្រុយណេដារុយហ្សាឡឹម ។តែសេណារីយោទី២នេះត្រូវតែអាស្រ័យលើការយល់ព្រម
ពីប្រទេសថៃ និង ព្រុយណេដារុយហ្សាឡឹមដែលជាម្ចាស់វេនត្រូវធ្វើជាម្ចាស់ផ្ទះជាមុនសិន ។សេណារិយោទី៣គឺលើកទីឆ្នាំ២០២២ ។
ខាងភាគីវៀតណាមមិនទាន់ធ្វើការសម្រេចចិត្តភ្លាមៗនៅឡើយទេគឺត្រូវលើកសំណើទាំងនេះយកទៅពិភាក្សាជាមួយរដ្ឋភិបាល
របស់ខ្លួនជាមុនសិន ។
ឯកឧត្តមវ៉ាត់ ចំរើនបានបញ្ជាក់ថានេះគ្រាន់តែជាការស្ទង់មតិដោយមិនមានការសម្រេចចិត្តអ្វីឡើយ ។នៅថ្ងៃទី២៤មិថុនាដែលជា
ការប្រជុំចុងក្រោយក្នុងកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាកីឡាអាស៊ី ៕