ពុទ្ធារ ! ថ្ងៃនេះ ឥណ្ឌារកឃើញឆ្លង 30ម៉ឺននាក់ទៀតហើយ ខណៈអ្នកជំងឺ 3ពាន់នាក់បានបាត់បង់ជីវិត

0
49

អន្តរជាតិ៖ សារព័ត៌មាន CNA នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង កូវីដ-19 ប្រមាណ ៣២៣,១៤៤នាក់ទៀត និងបានកើតមានឡើង ០៦ថ្ងៃជាប់ៗគ្នាមកហើយ ខណៈអ្នកជំងឺចំនួន ២,៧៧១នាក់ទៀតបាន ស្លា ប់ ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជំនាញជាច្រើននៅឥណ្ឌាបានអះអាងថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនជាងនេះ ព្រោះការធ្លាក់ចុះតួលេខ ដែលត្រូវបានប្រកាសចេញនៅថ្ងៃនេះ បើធៀបនឹងថ្ងៃចន្ទម្សិលមិញ គឺដោយសារតែយុទ្ធនាការធ្វើតេស្ត មានការធ្លាក់ចុះខ្លាំងប៉ុណ្ណោះ មិនមែនបណ្តាលមកពីការឆ្លងរាតត្បាត កូវីដ-19 មានសភាពថមថយវិញនោះឡើយ។

ក្រោយការបូកសរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនអ្នកឆ្លង កូវីដ-19 សរុបនៅឥណ្ឌាកើនដល់ ១៧.៦២លានករណី ក្នុងនោះមានអ្នកស្លាប់សរុបជិត ១៩៨,០០០នាក់ និងជាសះស្បើយវិញ ១៤.៥៤លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here