ជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក Joe Biden នឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៦ ខែមិថុនា។ វានឹងជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង។ សម្រាប់អាមេរិក កិច្ចប្រជុំកំពូលនេះភាគច្រើនជាការប៉ុនប៉ង ដើម្បីសាកល្បងឥរិយាបថរបស់រុស្ស៊ី និងការគិតគូរបស់រុស្ស៊ីអំពីទំនាក់ទំនងទ្វេភាគី។ ទោះយ៉ាងណា ទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងមិនធូរស្រាលទេ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយនេះ ពីព្រោះជម្លោះដែលមានរវាងប្រទេសទាំងពីរ នៅតែតានតឹងនៅឡើយ។ ដូច្នេះ អាមេរិកច្បាស់ជានឹងបន្តគាបសង្កត់រុស្ស៊ី លើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាព។ ដរាបណា អាមេរិកដើរតួជា “ជើងកាងសិទិ្ធមនុស្ស” នៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ប្រទេសរុស្ស៊ីនឹងប្រយុទ្ធតបវិញ ព្រោះទីក្រុងវ៉ាស៊ីនតោនមានបញ្ហាផ្ទាល់ខ្លួន ជាមួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដូចគ្នា។ មានទស្សនៈអំពីមូលហេតុដែលទីក្រុងវ៉ាស៊ីនតោនបានជ្រើសរើស ដើម្បីបង្ហាញសុច្ឆន្ទៈដល់ទីក្រុងម៉ូស្គូ។ អាមេរិកបានបង្ហាញសញ្ញានៃការធុញថប់ និងធុញទ្រាន់នឹងការប្រយុទ្ធគ្នា នៅលើរណសិរ្សពីរ ក្នុងពេលតែមួយ គឺមូស្គូ – ប៉េកាំង។ ទីក្រុងវ៉ាស៊ីនតោនប្រហែលជាកំពុងគិតបែបនោះ ដូចដែលវាបានកំណត់នៅលើការប្រឈមមុខដាក់ចិន ពីគ្រប់ទិសទី។ អាមេរិកជឿជាក់ថា ចិន និងរុស្ស៊ី នឹងរួបរួមគ្នាកាន់តែជិតស្និទ្ធ ប្រសិនបើអាមេរិកមិនព្យាយាមអូសទាញរុស្ស៊ី ឱ្យនៅក្បែរខ្លួនទេនោះ។ វាក៏ល្អផងដែរ សម្រាប់យុទ្ធសាស្ត្រទាំងមូលរបស់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ត្រូវបានបន្ធូរបន្ថយ។ ជាការពិត សហរដ្ឋអាមេរិកមិនអាចស្នើសុំដោយត្រង់ៗ ទៅរុស្ស៊ី ឱ្យរួបរួមប្រឆាំងនឹងចិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនោះទេ។ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនេះ ប្រទេសរុស្ស៊ីក៏ដឹងដែរថា ទំនាក់ទំនងចិន – រុស្ស៊ី មានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះវាមិនមានភាពប្រាកដនិយមទេក្នុងការគិតថា ម៉ូស្គូគ្រាន់តែធ្វើតាមជំហានរបស់ទីក្រុងវ៉ាស៊ីនតោន។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានអត្ថាធិប្បាយកាលពីថ្ងៃទី២៥ ខែឧសភា ស្តីពីកិច្ចប្រជុំកំពូលដែលនឹងមកដល់នាពេលខាងមុខថា មេដឹកនាំទាំងពីរ “ស្វះស្វែងស្តារស្ថេរភាពឡើងវិញ ចំពោះទំនាក់ទំនងអាមេរិក – រុស្ស៊ី” ។ មួយថ្ងៃមុន នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន ទាក់ទងនឹងកិច្ចប្រជុំរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ហ្សាកស៊ុលលីវ៉ាន ជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolay Patrushev ភាគីទាំងពីរបានឯកភាពគ្នាថា ការធ្វើឱ្យមានប្រក្រតីភាពនូវទំនាក់ទំនងអាមេរិក – រុស្ស៊ីនឹងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ និង រួមចំណែកដល់ស្ថិរភាពសកល។ ទោះបីអាមេរិក និងរុស្ស៊ីមានទំនាស់នឹងគ្នាក៏ដោយ ក៏ពួកគេនៅតែចែករំលែកផលប្រយោជន៍រួម លើបញ្ហាអន្តរជាតិមួយចំនួន។ មានបញ្ហាសម្រាប់កិច្ចសហប្រតិបត្តិការ ដូចជា បញ្ហាមជ្ឈឹមបូព៌ា តុល្យភាពនៃស្ថេរភាពយុទ្ធសាស្ត្រសកលការប្រឆាំងភេរវកម្ម និងការប្រែប្រួលអាកាសធាតុ។ ជាការពិតណាស់ ផលប្រយោជន៍ទាំងនេះ ក៏មានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនផង និងជាផលប្រយោជន៍របស់ចិន និងអាមេរិកផងដែរ។ នៅខែកុម្ភៈ សហរដ្ឋអាមេរិក និងរុស្ស៊ី បានពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី។ ឥឡូវ អាមេរិកអាចសង្ឃឹមថា រុស្ស៊ីអាចបញ្ចុះបញ្ចូលចិនឱ្យចូលរួមជាមួយលើបញ្ហានេះ។ ប៉ុន្តែអាកប្បកិរិយារបស់ចិន ចំពោះការគ្រប់គ្រងអាវុធ ត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ដូច្នេះគ្មានវិធីណាដែលទីក្រុងប៉េកាំងនឹងចូលរួមក្នុងការសន្ទនាបែបនេះទេ។ បន្ទាត់គោលនយោបាយរបស់សហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសចិន និងរុស្ស៊ី មានភាពច្បាស់លាស់ និងជាប់លាប់។ នៅចំពោះមុខសហរដ្ឋអាមេរិក រុស្ស៊ី គឺជាការគំរាមកំហែងផ្នែកសន្តិសុខនិងយោធាដ៏ខ្លាំងក្លារបស់ខ្លួន ខណៈដែលប្រទេសចិន គឺជា “អ្នកប្រកួតប្រជែងដ៏ខ្លាំងបំផុត”។ ទោះយ៉ាងណា ពិភពលោកបច្ចុប្បន្នមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយពេលវេលារបស់យើងទាមទារសន្តិភាពនិងការអភិវឌ្ឍ។ ដូច្នេះវាមិនអាចទៅរួចទេ ក្នុងការសន្មតថានឹងមានការប្រកួតប្រជែងដាច់ខាត រវាងប្រទេសទាំងនេះ ដោយមិនមានទម្រង់នៃកិច្ចសហប្រតិបត្តិការ។ ជាទូទៅយុទ្ធសាស្ត្ររួមរបស់អាមេរិកចំពោះចិន និងរុស្ស៊ី គឺនិយាយទាំងការប្រឈមមុខ និងការប្រកួតប្រជែង។ សហរដ្ឋអាមេរិកនឹងនៅតែប្រកាន់យកនូវវិធីសាស្រ្តសហប្រតិបត្តិការក្នុងវិស័យដែលអាចធ្វើទៅបាន ដើម្បីផលប្រយោជន៍ទាំងអាមេរិក និងចិន ឬជាមួយរុស្ស៊ី។ នៅពេលអនាគត វ៉ាស៊ីនតោននឹងរក្សាជំហរបែបនេះនៃ “កិច្ចសហប្រតិបត្តិការនៅក្នុងការប្រកួតប្រជែង” ឆ្ពោះទៅរកទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ។ ចំពោះទំនាក់ទំនងចិន – អាមេរិកទោះបីជាវាហាក់ដូចជាទំនាក់ទំនងទ្វេភាគីណាមួយ រវាងចិន រុស្ស៊ី និងអាមេរិកនឹងមានឥទ្ធិពលលើប្រទេសផ្សេងទៀតក៏ដោយ ក៏ប្រទេសទាំងបីមិនស្ថិតក្នុងទំនាក់ទំនងត្រីកោណ ដូចដែលពួកគេធ្លាប់មាននៅក្នុងយុគសម័យសង្គ្រាមត្រជាក់ទេ។ ម៉្យាងទៀត ទំនាក់ទំនងរវាងចិន និងអាមេរិកមានតក្កវិជ្ជានៃការអភិវឌ្ឍន៍។ ដូច្នេះក្នុងរយៈពេលខ្លី ទំនាក់ទំនងរុស្ស៊ី – អាមេរិក កាន់តែជិតស្និទ្ធនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងចិនជាមួយអាមេរិក ឬ រុស្ស៊ីឡើយ៕ Globaltimes