ជាមួយនឹងព័ត៌មានរីករាលដាល នៃការស្លាប់យ៉ាងសាហាវរបស់សមាជិកគ្រួសារមូស្លីម ៤នាក់ នៅទីក្រុងឡុងដ៍ ការស្តីបន្ទោស និងការថ្កោលទោសកាន់តែរីកខ្លាំងឡើង។ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក ខាន់ បានហៅការវាយប្រហារនេះថា ជាសញ្ញាមួយនៃការរីកលូតលាស់សាសនាអ៊ីស្លាម នៅក្នុងប្រទេសលោកខាងលិច។ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានហៅការវាយប្រហារឡានដឹកទំនិញដ៏សាហាវកាលពីថ្ងៃអាទិត្យថា ជាអំពើភេរវកម្មដែលត្រូវតែទទួលការថ្កោលទោស ហើយបាននិយាយថា អ៊ីស្លាមត្រូវការការឆ្លើយតបជារួមពីសហគមន៍អន្តរជាតិ។ អារម្មណ៍ស្រដៀងគ្នានេះ ត្រូវបានសម្តែងដោយរដ្ឋមន្រ្តីក្រសួងសិទ្ធិមនុស្សលោក Shireen Mazari ដោយបានហៅជនល្មើសនៃការវាយប្រហារនេះថា ជា “ភេរវករ កាណាដា” ហើយបាននិយាយថា ការស្អប់ខ្ពើមចំពោះអំពើភេរវកម្មនេះ កំពុងតែរីករាលដាលពាសពេញពិភពលោក។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាបុរសអាយុ ៤៦ ឆ្នាំ ម្តាយអាយុ ៧៤ ឆ្នាំ ប្រពន្ធអាយុ ៤៤ ឆ្នាំ និងកូនស្រី អាយុ ១៥ ឆ្នាំ។ កូនប្រុសអាយុ ៩ឆ្នាំរបស់ពួកគេបានរួចផុតពីការវាយប្រហារហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ជនរងគ្រោះទាំងនោះបានធ្វើចំណាកស្រុកទៅកាន់ប្រទេសកាណាដា កាលពី ១៤ ឆ្នាំមុន។ ជនសង្ស័យអាយុ ២០ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មកម្រិតទី១ ចំនួន ៤ ករណី និងពីបទប៉ុនប៉ងមនុស្សឃាតចំនួន មួយករណី។ ប៉ូលិសបាននិយាយថា ជននេះមិនមានទំនាក់ទំនងជាក់ស្តែង ជាមួយជនរងគ្រោះទេ ហើយពួកគេបានវាយប្រហារជនរងគ្រោះ គឺដោយសារស្អប់ជនជាតិម៉ូស្លីមតែប៉ុណ្ណោះ។ ការវាយប្រហារនេះត្រូវបានថ្កោលទោសយ៉ាងខ្លាំង ដោយមេដឹកនាំសហគមន៍មូស្លីម និងឥស្សរជនសាធារណៈដទៃទៀតនៅក្នុងប្រទេសកាណាដា។ នាយករដ្ឋមន្រ្តីលោក ចាស្ទីនទ្រូឌូវ បាននិយាយថា លោកមានការភ័យរន្ធត់ចំពោះព័ត៌មាននេះ និងបានបង្ហាញការគាំទ្រដល់ជនរងគ្រោះដែល «ត្រូវទទួលការវាយប្រហារដោយអំពើភេរវកម្មនេះ»៕ Reuters