CAMSOS បន្តត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការហ្គេមព័ត៌មានវិទ្យា

0
137

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបៀកកិច្ចប្រជុំនាព្រឹកថ្ងៃទី៩មិថុនាក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតថោងខុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ដោយផ្តោតសំខាន់លើការត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games- IT) ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុនបានអនុញ្ញាតឲ្យគណៈកម្មការជំនាញមួយនេះបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដោយបានបែងចែកប្រព័ន្ធគ្រប់គ្រងហ្គេមតាមរយៈ
ប្រព័ន្ធបច្ចេកវិទ្យា ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃចរន្តមួយ ដែលធ្វើឲ្យខ្លឹមសារ ទិន្នន័យអាចរក្សាបានប្រកបដោយភាពហ្មត់ចត់។
ឯកឧត្តម បន្តថា ឯកឧត្តមបណ្ឌិត ថោង ខុន ក្រោមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានCAMSOCតែងតែជំរុញឲ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ធ្វើយ៉ាងណាឲ្យសម្រួចកិច្ចការរបស់ខ្លួនរៀបចំឲ្យទាន់ពេលវេលា នៅត្រឹមឆ្នាំ២០២១ យើងរៀបចំឯកសារគតិយុត្តិ ឯកសារបច្ចេកទេសទាំងអស់ រួមទាំងការរៀបចំធនធានមនុស្សឲ្យបានរួចរាល់ ហើយនៅឆ្នាំ២០២២យើងត្រូវត្រៀមលក្ខណៈគ្រប់ទម្រង់ទាំងអស់ឲ្យបានរួចរាល់ទាំងអស់។
ដូច្នេះហើយក្នុងឆ្នាំ២០២១នេះយើងឃើញថាគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់កំពុងខិតខំធ្វើការងារតាមជំនាញរបស់
ខ្លួន យ៉ាងសស្រាក់សស្រាំ ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឲ្យផែនការស្របឆ្ពោះទៅតាមគោលដៅរបស់ខ្លួន។ «ដូច្នេះ ហើយកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) នេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការមេរបស់ខ្លួន ដើម្បីដាក់សំណើរផែនការសកម្មភាពជូនដល់សម្តេចពិជ័យសេនាទៀ បាញ់ដើម្បីធ្វើ
ការអនុម័តនាពេលខាងមុខ»។
ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យានេះមានសារៈសំខាន់ណាស់ ដែលយើងអាចបញ្ជូលទៅក្នុងទិន្នន័យអំពីប្រភេទកីឡា ចំនួនកីឡាករ ចំនួនភ្ញៀវនិងទិន្នន័យបច្ចេកទេសគឺនឹងមាននៅក្នុងនេះទាំងអស់ដែលវានឹងផ្តល់ភាពងាយស្រួល។នេះគឺជាបញ្ហាគន្លឹះក្នុងការគ្រប់គ្រងដឹកនាំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាយើង ដោយការគ្រប់គ្រងដឹកនាំខាងក្រៅ ហៅថាការគ្រប់គ្រងដឹកនាំដោយវិសាលភាព នៃទិដ្ឋភាពខាងក្រៅរីឯការគ្រប់គ្រងដឹកនាំផ្នែកខាងក្នុងគឺក្រុមព័ត៌មានវិទ្យានេះហើយៗការគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យាជារបៀបរបបនៃការទទួលធ្វើម្ចាស់ផ្ទះ នៅក្នុងការប្រកួតហ្គេម ដូចជាការប្រកួតអូឡាំពិកហ្គេម កីឡាអាស៊ី និងស៊ីហ្គេម ជាដើមនេះ គឺគេធ្វើដូច្នេះដែរ ដើមបីងាយស្រួលក្នុងការផ្សព្វផ្សាយផងនិងងាយស្រួលក្នុងការគ្រប់គ្រងសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ផងហើយរាល់អត្តសញ្ញាណនៃអ្នកចូលរួមទាំងអស់គឺស្ថិតនៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here