ទុរេនរសជាតិផ្អែមឆ្ងាញ់ខេត្តត្បូងឃ្មុំ កសិករចាប់ប្រមូលផលហើយ

0
90

ខេត្តត្បូងឃ្មុំៈ ចំការទុរេនប្រមាណជិត២០ហិចតា ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កសិករចាប់ប្រមូលផលហើយ បន្ទាប់វាបានចេញផ្កាផ្លែក្នុងរយៈជិត៧ខែហើយនោះ ។ ការប្រមូលផលក្នុងស្មារតីសប្បាយរីករាយ ព្រោះវាបានញាំងឲ្យជីវភាពកសិករយើងកាន់តែប្រសើរឡើង ថ្វីដ្បិតស្ថិត ក្នុងកាលៈទេសៈមានការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ.១៩ ជាសកលយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារដំណាំកសិកម្មរបស់កសិករយើងឡើយ ។
លោក ជាម សីហា អាយុ៤៩ឆ្នាំ ជាម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងថា ចំការទុរេនរបស់គាត់មានទំហំប្រមាណ២ហិកតា ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ គាត់បានដាំ រួមមានៈ ម្ឃុត សាវម៉ាវ កំពីងរាជ និងទុរេន ក្នុងដំណាំ៤ប្រភេទនេះ ទុរេនមានច្រើនជាងគេ គឺរហូតដល់៣០០ដើមឯណោះ ។
លោកបានបញ្ជាក់ទៀតថា ទុរេនគាត់មានអាយុ២០ឆ្នាំ ចំពោះការថែទាំ គាត់បានប្រើជីធម្មជាតិដាក់ជីអាចម៍ប្រជីវ ការស្រោចទឹកស្រោច១ថ្ងៃ ខាន១ថ្ងៃ ។ ហើយការប្រមូលផលបើប្រៀបធៀបឆ្នាំនេះ និងឆ្នាំទៅ ផលវាឲ្យប្រហាក់ប្រហែលគ្នា ជាមធ្យមមិនក្រោម៨តោននោះទេ ។ ហើយឆ្មាំនេះតម្លៃទីផ្សារល្អជាងឆ្នាំទៅ ពោលគឺឆ្នាំទៅមិញ១គីឡូ២៧០០០រៀល ហើយឆ្នាំនេះ តម្លៃ២៨០០០រៀល ។ ចំពោះទីផ្សារមិនពិបាកលក់ទេ ដោយបងប្អូនមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន មានដូចជា ក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រៃវែង កណ្តាល និងទីក្រុងភ្នំពេញ ។ ដោយសារទុរេនពូជខ្មែររបស់យើងដាំលើដីក្រហម គ្មានគីមី ផលគួរជាទីមោទនភាពប្រកបដោយរសជាតិផ្អែមឆ្ងាញ់ សាច់ស្ងួតស្រួយ ស្ងួត គ្រាប់តូច គុណភាពមិនចាញ់ទុរេនបរទេសឡើយ ។
លោក សីហា បានបញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងអន្តរកាលនេះ ទោះបីស្ថិតក្នុងដំណាក់ការមានការរីករាលដាលជំងឺឆ្លងកូវីដ.១៩ ដែលពលរដ្ឋកំពុងអនុវត្តន៍៣កុំ និង៣ការ យ៉ាងណាក៏ដោយ វាមិនបានធ្វើឲ្យប៉ះពាល់ដល់ផលដំណាំកសិកម្មរបស់កសិករយើងឡើយ មិនពិបាកលក់ដោយបងប្អូនមកទិញដល់ចំការតែម្តង កុំភ្លេចទុរេនអូររាំងឪ ជិត២០ហិកតា មានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ហូបទៅធ្វើឲ្យគ្រួសារមានផាសុខភាពល្អ អរគុណសន្តិភាព ៕
សាន វិឡែម ៨.៦.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here