មិនមានករណីប្លុងចោលសពដោយសារជំងឺកូវីដ-១៩ ដូចដែលបានចែកចាយតាមបណ្ដាញសង្គមនោះទេ

0
143

លោកឧត្ដមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់មុននេះជាមួយក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ (ក្រុម៣.០០០) ថា « ជាករណីដំបូងសំរាប់ខេត្តកំពតដែលមានអ្នកស្លាប់ដោយសារជំងឺកូវីត សពត្រូវយកមកបូជានៅទីកន្លែងឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ ។ សពមិនមែនយកមកទុចោលដូចការចុះផ្សាយនោះទេ » ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានបញ្ជាក់ករណីនេះដែរ ដោយបានបង្ហាញរូបភាព និងលើកឡើងថា « នេះជារូបភាពដែលបានចាត់ចែងដុតសព។ នេះជាព័ត៍មានមិនពិតទេ។ ក្រុមគ្រូពេទ្យបានដឹកយកទៅដេីម្បីចាត់ចែងដុតតាមនិតិវិធី​ ដោយមិនមែនយកទៅទុកចោលឡេីយ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៍មានមិនពិតនេះ​ និងផ្តន្ទាទោសតាមផ្លូវច្បាប់ផង »។

LEAVE A REPLY

Please enter your comment!
Please enter your name here