មនុស្សយន្ត Kengoro..

0
361

Kengoro ជាមនុស្សយន្តកសាងឡើងដោយមន្ទីរពិសោធន៍ផ្នែករ៉ូបូតវិទ្យា Joukou System Kougaku ក្នុងសាកលវិទ្យាល័យតូក្យូ ។ Kengoro ត្រូវបានសាងសង់ឡើងតាមប្រព័ន្ធដ៏ស្មុគស្មាញដែលអាចអោយវាធ្វើត្រាប់មនុស្សបានស្ទើរក្នុងគ្រប់កាយវិការ ។ ក្នុងសកម្មភាពត្រាប់កាយវិការមនុស្សគ្រឿងយន្តរបស់ Kengoro បញ្ចេញកម្តៅខ្លាំងដែលទាមទារអោយមានប្រព័ន្ធធ្វើអោយត្រជាក់ ។ នៅពេលនេះ​ ក្រុមផលិតបានដោះស្រាយបញ្ហានេះដោយចម្លងតាមមនុស្សផងដែរ ។ នៅក្នុងឆ្អឹងរបស់ Kengoro ដែលផលិតដោយ Print 3D មានប្រព័ន្ធទឹកដែលនៅពេលគ្រឿងយន្តឡើងកម្តៅអាចបញ្ចេញជ្រាបនាំកម្តៅឡើងដល់ «ស្បែក»​របស់រ៉ូបូតដែលបរិយាកាសខាងក្រៅធ្វើអោយត្រជាក់វិញ ធ្វើអោយ Kengoro ជាមនុស្សយន្តដំបូងបង្អស់ដែលចេះ «បែកញើស» នៅពេលធ្វើការធ្ងន់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here