លោកពូទីនបញ្ជាអោយយកលុយពីជនបរទេសដែលមកចាក់វ៉ាក់សាំងSputnik V

0
47

លោកប្រធានាធិបតីប្រទេសរុស្សុី វ្ល៉ាឌីមៀ ពូទីន បានថ្លែងប្រាប់អង្គប្រជុំសេដ្ឋកិច្ចអន្តរជាតិ St Petersburg ( St Petersburg International Economic Forum – SPIEF) កកាលពីពេលថ្មីៗនេះថា កន្លងមកមានជនបរទេសជាច្រើនបានមកប្រទេសរុស្សុីដើម្បីទទួលបានការចាក់វ៉ាក់សាំងរុស្សុី Sputnik V ដោយមិនអស់លុយ ហេតុនេះលោកបានបញ្ជាអោយរដ្ឋាភិបាលលោកពិនិត្យពីការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នេះ ដោយយកលុយម្តងចាប់ពីដំណាច់ខែមិថុនានេះតទៅ ។
វ៉ាក់សាំងរុស្សុីឈ្មោះ Sputnik V ត្រូវបានទទួលប្រើនៅក្នុងប្រទេស ៦៦ ទូទាំងពិភពលោក ប៉ុន្តែប្រទេសរុស្សុីខ្លួនឯងមានអត្រាប្រជាជនចាក់វ៉ាក់សាំងទាបបំផុតបើប្រៀបជាមួយប្រទេសអភិវឌ្ឃន៍នានាក្នុងពិភពលោក ដោយមកទល់បច្ចុប្បន្ននេះ មានប្រជាជនរុស្សុីប្រហែលតែ ១៧ លាននាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជនជាង ១៤៤ លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here