បន្ទាយមានជ័យ ៖ ដោយសារតែគ្មានការសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ ពីសំណាក់បុគ្គលិកក្រុមហ៊ុនកាស៊ីណូផ្កាយប្រាំ នៅក្រុងប៉ោយប៉ែត ដែលស្នាក់នៅក្នុងអាគារក្រុមហ៊ុន star complex លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ ថ្លែងថាបើនៅតែមិនសហការអោយ បុគ្គលិកចុះយកសំណាកតាមវិធានការសុខាភិបាលទេ គឺ ត្រូវតែចាប់ខ្លួនហើយ។
ឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍បែបនេះ ក្នុងពេលលោកចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល លើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមនក្នុងមូលដ្ឋាននៃភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំងបីប្រភេទ ផងដែរ៕