អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ បានស្លាប់ នឹងបានយកទៅបូជានៅជើងភ្នំប្រាសាទ

0
563

កំពត៖ នេះជាលើកដំបូងហើយនៅខេត្តកំពត ដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន២នាក់ ។ អ្នកដែលបានស្លាប់ទាំងពីរនាក់នេះ បានមកសម្រាកព្យាបាលនៅវិឡាល័យព្រះបិតាជាតិ ស្ថិតនៅខាងលិចសាលាស្រុកកំពង់ត្រាច។

បើតាមរបាយការណ៍បឋម បានបង្ហាញថា៖ អ្នកស្លាប់ម្នាក់ឈ្មោះ ម៉ៅ រេត ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិបឹងធំខាងកើត ឃុំអង្គសូរភី ស្រុកកំពង់ត្រាច។ អ្នកជំងឺរូបនេះ បានចូលសម្រាកព្យាបាលនៅវិឡាល៍យព្រះបិតាជាតិ កាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែមិថុនានេះ ។

អ្នកស្លាប់ម្នាក់ទៀតឈ្មោះ តូច យូ ភេទស្រី អាយុ៧៧ឆ្នាំ នៅភូមិថ្កូវ ស្ថិតនៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ស្ត្រីវ័យចំណាស់ខាងលើ បានចូលសម្រាកព្យាបាល នៅវិឡាល័យព្រះបិតាជាតិ កាលពីថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ ហើយបានទទួលមរណភាព កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែមិថុនា នេះ ។

សពអ្នកជំងឹកូវីដ-១៩ ទាំងពីររូបខាងលើ ត្រូវបានដឹកមកបូជា តាមទំនៀមទំលាប់ប្រពៃណីយ៍ នៅជើងភ្នំប្រាសាទ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ដោយទទួលបានក្រុមគ្រូពេទ្យបង្អែកស្រុក រៀបចំបូជាយ៉ាងយកចិត្តបំផុត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here