យោងតាមការផ្សាយរបស់South China Morning Postបានអោយដឹងថាកោះហុងកុងនិងសាំងហ្គាពួរ ត្រៀមបើកដំណើរទេសចរហៅថា travel bubble រវាងគ្នា ដោយចាប់ផ្តើមនៅចុងខែឧសភា(26ឧសភា)នេះ ដើម្បីអនុញ្ញាតិអ្នកទេសចររវាងប្រទេសទាំងពីរបានធ្វើទេសចរទៅវិញទៅមកបាន ដោយមិនបាច់ធ្វើ«តាឡាក់តាក់-ចត្តាឡីស័ក»រយះពេល១០ ឬ ១៤ថ្ងៃឡើយ។
នេះគឺជាកិច្ចប្រឹងប្រែងបើកព្រំដែនទេសចររវាងកោះទាំងពីរ ជាលើកទីពីរ ដែលគម្រោងការបើកលើកដំបូងនៅចុងឆ្នាំ២០២០ បានពន្យាពេលម្តងហើយ៕