លោក Baba Remdav បានហៅថា ការព្យាបាលបែបសម័យទំនើប គឺជា «វិទ្យាសាស្រ្តឆ្កួតលីលា» និងស្តី បន្ទោសថា ការព្យាបាលបែបវិទ្យាសាស្រ្ត ទំនើបនេះ ទើបប ណ្តាលឲ្យអ្នកជំងឺកូវីដ១៩ ស្លា.ប់ អស់ច្រើនយ៉ាងនេះ។ IMA បាននិយាយថា ការលើកឡើង ដោយគ្មានការគិតពិចារណាបែបនេះ របស់គាត់ គឺជាសកម្មភាពនៃការការបះបោរ ទង្វើបំ.ពុលសង្គម ដែលអាចធ្វើឲ្យមនុស្សយល់ខុស គួរតែត្រូវបានធ្វើឡើងប្រឆាំងនឹងគាត់។
លោក Ramdev បានអះអាងថា គ្រូពេទ្យជាង ១ ម៉ឺននាក់ នៅក្នុងប្រទេសឥណ្ឌា បានស្លា.ប់ ទោះបីបានចាក់វ៉ាក់សាំងវ៉ាក់សាំងការពារវីរុសកូវីដ១៩ ទាំងពីរលើកក៏ដោយ នេះបើតាមលើកឡើងរបស់គាត់នៅក្នុងវីដេអូមួយទៀត ដែលរីករាលដាលកាលពីថ្ងៃច័ន្ទ កន្លងទៅ ។
នៅក្នុងវីដេអូ គេក៏បានមើលឃើញ គាត់ណែនាំដល់ហ្វូងមនុស្សដែលមានជំនឿអំពីអត្ថប្រយោជន៍ នៃលំហាត់យូហ្គា ក្នុងការតែយ៉ាងណា អ្នកជំនាញផ្នែកវេជ្ជសាស្រ្តឥណ្ឌានិយាយថា ប៉ុន្តែការខូចខាតពីសេចក្តីថ្លែងការណ៍ របស់លោក Ramdev បានធ្វើរួចទៅហើយ ដែលបានការបង្កើតឲ្យមានការភ័យខ្លាច
លោក Ramdev ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Patanjali Ayurveda ដែលជាក្រុមហ៊ុនផលិតផលិតផល ចម្រុះៗដ៏ធំ បានធ្វើខ្លួនជាអ្នកដឹកនាំ ខាងវិញ្ញាណតាមរយៈជំរុំយោគៈដ៏ធំមួយ។ គាត់បានទាក់ទាញអ្នកតាមដាន រាប់លាននាក់នៅទូទាំងប្រទេស និងក្នុងចំណោមជនអន្តោប្រវេសន៍ឥណ្ឌា ហើយគាត់ក៏ចាត់ទុកអ្នកនយោបាយ ដែលមានឥទ្ធិពលបំផុតរបស់ឥណ្ឌា នៅក្នុងគណបក្ស Bhartiya Janata ដែលកំពុងកាន់អំណាចថា ជាមិត្តភក្តិ និងអ្នកគាំទ្រ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក Ramdev បានព្យាយាមលក់ផលិតផលថ្នាំរុក្ខជាតិមួយ មានឈ្មោះថា Coronil ដែលអះអាងថាជា ថ្នាំព្យាបាលជំងឺ Covid-១៩ នៅទីបំផុត អាជ្ញាធរបានចុះបង្ក្រាប។ ក្រោយមក គាត់ត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយថ្នាំបំប៉ននេះថាជា “ប្រព័ន្ធការពារ ។
ទោះយ៉ាងណា សមាគមគ្រូពេទ្យឥណ្ឌា (IMA) ចេញសេចក្តីជូនដំណឹង ទុកពេលឲ្យលោក Ramdev ចេញមកធ្វើការសុំទោស ជាសាធារណៈ ក្នុងរយៈពេល ១៥ ថ្ងៃ ចំពោះការចោទ ប្រកាន់ ដែលមិនសមហេតុផលប្រឆាំង នឹងគ្រូពេទ្យជំនាញបែបនេះ និងបានបញ្ជាក់ថា ពួកគេនឹងទាមទារសំណងចំនួន ១.០០០ រូពី (ស្មើជាង ១៣ ដុល្លារ)៕