មេដឹកនាំកូរ៉េខាងជើងជួបមន្ត្រីជាន់ខ្ពស់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច

0
224

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកោះប្រជុំមន្ត្រីជាន់ខ្ពស់នៃបក្សពលករ ដើម្បីវាយតម្លៃ និងកែលម្អសេដ្ឋកិច្ច នៅឆមាសទី២ ឆ្នាំ២០២១នេះ។ លោក គីម កំពុងស្វែងរកតួនាទីកាន់តែធំនៅក្នុងរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលត្រូវបានដាក់ទណ្ឌកម្មដោយអន្តរជាតិ ដែលមានគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការបិទព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ជាផ្លូវការនូវករណីណាមួយនៃជំងឺកូវីដ១៩ នោះទេ ទោះបីជាមន្ត្រីក្រុងសេអ៊ូល បាននិយាយថា ការផ្ទុះឡើងនៃជំងឺនេះមិនអាចត្រូវបានបដិសេធនោះទេ ព្រោះកូរ៉េខាងជើងមានការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើរទៅមករវាងប្រជាជនចិន មុនពេលបិទព្រំដែនរបស់ខ្លួន កាលពីដើមឆ្នាំ។ យោងតាម ​​KCNA បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃច័ន្ទ ជាមួយមន្រ្តីជាន់ខ្ពស់ គឺជាការប្រជុំមុនកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមរបស់បក្សកាន់អំណាច នៅចុងខែមិថុនា ។ KCNA បាននិយាយថា លោក គីម បានចេញផ្សាយនូវផែនការ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាក់ស្តែងមួយ ដើម្បីធានាស្ថិរភាពការងារ និងសេដ្ឋកិច្ចរបស់រដ្ឋ និងការរស់នៅរបស់ប្រជាជន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here