រថយន្តមីនី Hongguang ( ក្នុងរូប ) ប្រើអអ្គិសនីរបស់ចិនដែលលក់ក្នុងតម្លៃ ៤ ៥០០ ដុល្លារ កំពុងដណ្តើមយកទីផ្សាររថយន្តអគ្គិសនីនៅលើពិភពលោក ដោយវ៉ាដាច់ទាំងរថយន្ត Tesla និង គ្រប់រថយន្តអគ្គិសនីឯទៀតទាំងអស់ ។ ក្នុង ៩ ខែចុងក្រោយនេះ ក្រុមហ៊ុន SAIC-GM Wuling Automobile Co Ltd ដែលផលិតរថយន្តនេះ បានអោយដឹងថា ខ្លួនលក់រថយន្តមីនីនេះ បាន ២៧ ម៉ឹនគ្រឿងហើយ ៕