កំណត់ត្រាប្រវត្តិសាស្រ្តអំពីជំងឹអាសន្នរោគនៅកម្ពុជា

0
79

«វាលសោះខ្យល់នៅកម្ពុជាក្រោយជប៉ុនទម្លាក់គ្រាប់នៅផ្សារកណ្ដាលនាឆ្នាំ១៩៤៥»
ភ្នំពេញ៖
ស្នូរសម្លេងផ្ទុះលាន់ឡើងឭសូរក្ឌាំងៗ នៅខាងជើងវត្តឧណ្ណាលោម។មនុស្សម្នារត់ជាន់គ្នានៅក្នុងផ្សារកណ្ដាល។ខ្លះស្រែកទ្រហ៊ោយំដោយបាត់កូនចៅ។ខ្លំរត់ពួន។ក្រុមក្មេងវត្តផ្អើលឆោឡោនាំគ្នាទៅមើលនៅខាងជើងវត្ត។សម្លេងឡានសុីរែន ឡានពេទ្យដឹកអ្នកស្លាប់អ្នករបួលទៅកាន់មន្ទីរពេទ្យ។

ចប់ហេតុការណ៍នេះបានមួយខែកន្លងផុតទៅ ស្រាប់តែមានភ្លៀងមួយមេដ៏ធំ ធ្លាក់មកលាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង។ផ្លែស្វាយតាមចំការតាមផ្ទះនានាដែលកំពុងផ្ដល់ផលបាក់ជ្រុះរេលពេញដីនៅក្រោមដើម។ភ្លៀងនោះបានបន្តបង្អុរមកជាប់គ្នា៧ថ្ងៃ៧យប់មិនស្រាកស្រាន្តឡើយ។ចប់ភ្លៀងស្រាប់តែអាកាសធាតុប្រែជាក្ដៅហួតហែង។ភាពរាំងស្ងួតបានកើតឡើងភ្លាមនៅពេញផ្ទៃប្រទេសកម្ពុជានាសម័យនោះ។អ្នកភូមិអ្នកស្រុកក៏ចាបផ្តើមកើតជម្ងឺរាគរួសនិងក្អួតចង្អោរបណ្តាលអោយស្លាប់ជាបន្តបន្ទាប់គ្នា។នោះគឺការរាតត្បាតនៃជម្ងឺអាសន្នរោគ។
នៅតាមផ្ទះនីមួយៗអ្នកស្រុកបានតំកល់ទុកទុកស្រាក្នុងឪទិនដើម្បីត្រៀមបំរ៉ុងទុកសម្រាប់អ្នកភូមិផឹកនិងលាងសំអាតដៃបន្ទាប់ពីមក​ជួយសែងអ្នកស្លាប់យកទៅកប់។
សម័យនោះដោយសារតែអ្នកភូមិមិនបានយល់ដឹងអំពីការឆ្លងរាតត្បាតនៃមេរោគ ក៏ធ្វើឱយពួកគេធ្វេសប្រហែសនិងឆ្លងស្លប់បន្តបន្ទាប់គ្នាស្ទើរ​ពាយមនុស្សពីគ្នុងភូមិ។ដោយឃើញមនុស្សស្លាប់ច្រើនតគ្នាពេក ចាស់ៗអ្នកស្រុកស្រុកបាននាំគ្នាធ្វើទីម៉ោងដាក់នៅមុខផ្ទះ។ឯចាស់ៗដែលចេះមន្តអាគមអូមអាមបានដើរពទ្ធ័សីមាតាមផ្ទះនិងយកកំបោរស​គូសសញាខ្វែងជើងក្អែកនៅតាមក្លោងទ្វារផ្ទះនិមួយៗដើម្បីការពារមិនឱយខ្មោចប្រមុឹតតាយ៉ូវចូលក្នុងផ្ទះ។ ក្នុងភូមិស្ងាត់ជ្រងំ។ឯងខាងក្រៅគ្មានមនុស្សធ្វើដំណើរទេស្ងាត់ផ្លូវ។តាមផ្លូវមានខ្មោចស្លាប់ហើមស្អុយក្រៀមដោយត្រូវកំដៅថ្ងៃក្រៀមគ្មានអ្នកយកកប់។ បើគេមើលពីភូមិទៅវាលឆ្ងាយនឹងឃើញវាលស្ងាត់ជ្រងំ។ឃើញតែថ្ងៃបណ្ដើរកូនព្រិចៗដែលអ្នកស្រុកសម័យនោះហៅថា«វាលសោះខ្យល់»។

នេះជារឿងរ៉ាវប្រវត្តិសាស្រ្តនៃជំងឹឆ្លងនៅកម្ពុជាយើងកាលពី៧០ឆ្នាំជាងមុន។ជារឿងរ៉ាវដែលមនុស្សមានអាយុពី៧០ឆ្នាំឡើងពិតជាអាច់ចងចាំនិងដឹងនូវប្រវត្តិមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here