សៀវភៅកំណាព្យ « កម្រងផ្កា ហុងដាសេតសង់» ប្រជុំកំណាព្យអ្នកទើបសង្រ្គោះពីស្ថាននរក (សម័យឆ្នាំ ១៩៧៩) ចងក្រងដោយ ឯ.ឧ ខៀវ ណាវី ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចែកសៀវភៅកំណាព្យនេះជូនមន្រ្តីថ្នាក់ដឹកនាំ ជាមួយប្រសាសន៍បញ្ជាក់ពីការរំលឹកប្រវត្តិរបស់បញ្ញាវន្តខ្មែរក្នុងសម័យកាលជីវិតរស់រានជាលើកទី២ ក្រោយទិវាមហាជ័យជំនះ ៧ មករា និងជាការឧទ្ទិសដល់វិញ្ញាណខន្ធ ឯ.ឧ ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។ សៀវភៅកំណាព្យនិងចែកជូនដល់មន្ទីរព័ត៌មាន រាជធានី ខេត្ត និងជូនទៅតាមបណ្ណាល័យមួយចំនួន ។ សម័យប្រជុំប្រចាំសប្តាហ៍ថ្ងៃចន្ទទី ៧ មិថុនា ២០២១៕