កុំចេះតែហ៊ាន ! ក្រុមជួបផឹក នាំគ្នាចាក់ធុងបាស់កណ្តាលផ្លូវថ្នល់​ អង្គុយផឹកស្រា មិនភ័យខ្លាចកូវីដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងយប់

0
130

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់លើហ្វេសប៊ុក នាថ្ងៃទី ០៧ ខែមិថុនាឆ្នាំ២០២១នេះឲ្យដឹងថា ក្រុមជួបជុំផឹ.កសុី​ ចាក់ធុងបាស់បេីកសម្លេងរំខានអ្នកជិតខាង​ នៅចំកណ្តាលផ្លូវលំ​ ភូមិ​ព្រៃ​ព្រីង​ខាង​ជើង​១​ សង្តាត់​ចោមចៅ​ទី​៣ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ដែលជាតំបន់ប្រឈមខ្ពស់ក្នុងការឆ្លងរាលដាលវីរុសកូវី១៩​

ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ហេង​ រតនា​ ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ​ ធ្វេីការនាំខ្លួនបុរសទាំង៣នាក់នេះយកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ។

សូមចូលរួមអនុវត្តវិធានការ​ ៣ការពារ​ ៣កុំ​ !!! សូមចូលរួមគោរពសិទ្ធអ្នកជិតខាង​ បេីបេីកបាស់លឺសម្លេងឆ្លង២​ ឬ៣ផ្លូវអញ្ចឹងតេីនរណាអាចសម្រាកបាន​ !!!
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here