ស៊ីហ្គេមនៅវៀតណាមនាចុងឆ្នាំនេះនឹងត្រូវពន្យារពេល

0
307

ភ្នំពេញ៖ការប្រកួតកីឡាកម្រិតតំបន់ដែលធ្វើរៀងរាល់ឆ្នាំសេស២ឆ្នាំម្ដងនោះសម្រាប់២០២១នេះដែលគ្រោងធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាមត្រូវបានពន្យារពេលហើយ ។
បើតាមការឲ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការ
ជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣នោះថាគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមបានផ្ញើលិខិតទៅបណ្ដាប្រទេសសមាជិកអាស៊ាន ស្ដីពីការត្រៀមពន្យារពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានីហាណូយ នាចុងឆ្នាំ២០២១ ។
ចំពោះការសម្រេចពាក់ព័ន្ធនឹងការពន្យាពេលនេះ នឹងធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃទី៩ ខែមិថុនាស្អែកនេះ ។
ថ្មីៗកន្លងមកនេះវៀតណាមបានបង្ហាញពីការប្ដេជ្ញាចិត្តថានឹងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយឲ្យ
ទាល់តែបានតែពេលនេះអ្វីៗទំនងជាត្រូវផ្លាស់ប្ដូរហើយទោះបីកន្លងមកលោកNguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានប្រកាសពីការមិនដកថយក៏ដោយ ។
សូមបញ្ជាក់ថាតាមការគ្រោងទុកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១២នេះនឹងធ្វើពិធីសម្ភោធន៍បើកការប្រកួតជាផ្លូវការនៅថ្ងៃទី២១វិច្ឆិកា នាពហុកីឡដ្ឋានជាតិMY DINH National Stadium និងបិទការប្រកួតនាថ្ងៃទី២ធ្នូឆ្នាំ២០២១ ។សូមបញ្ជាក់ថាការពន្យារនេះធ្វើឡើងក្រោម
ហេតុផលនៃជម្ងឺកូវីដ ១៩មិនត្រឹមតែមិនទាន់ស្រុតចុះនោះទេតែមួយថ្ងៃៗគឺកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ។
ប្រទេសក្នុងតំបន់ចំនួន១១ដែលបានត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នេះ ។កីឡាចំនួន៤០ប្រភេទដែលមានចំនួន៥២៦វិញ្ញាសានឹង
ត្រូវដាក់ឲ្យប្រកួត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here