ជប៉ុន និង​កូរ៉េខាងត្បូង ​ទំនង​ជា​មិន​អាច​បើក​កិច្ច​ប្រជុំ​កំពូល​ ក្រោយ​កិច្ច​ប្រជុំ​ G-7 ​បាន​បញ្ចប់​នោះ​ទេ​

0
298

ប្រភព​ពី​រដ្ឋាភិបាល​ជប៉ុនបាន​រាយការណ៍​កាល​ពី​ថ្ងៃអាទិត្យ​ ​ទី​៦ ខែ​មិថុនា​ថា​ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ លោក​ Yoshihide Suga​ មិន​មាន​ផែនការ​បង្កើត​កិច្ច​ប្រជុំ​ជាមួយ​សមភាគី​កូរ៉េ​ខាងត្បូង ​លោក​​ Moon​ ​Jae​ In​ នៅ​ខាង​ក្រោយ​នៃ​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​រដ្ឋាភិបាល​ G-៧ ​នៅ​ចក្រភព​អង់គ្លេស​ ដែល​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នោះ​ទេ ​បើ​ទោះ​បី​ប្រទេស​ទាំង២ ទទួល​ស្គាល់​តម្រូវការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណង​មិត្តភាព ​ដែល​ល្អក់កករ​ក៏​ដោយ​។ ​ប៉ុន្តែ​​លោក ​​Suga​ គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិកលោក​ Joe Biden ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល ​​G-7​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​​១១ ​​ដល់ថ្ងៃទី​១៣ ​ខែ​មិថុនា ​នៅ​ទី​ក្រុង​ Cornwall ​ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស ​ដោយ​លោក​ Moon​ ដែល​ត្រូវ​បាន​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ ​G-7​ អង់គ្លេស​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស ​ប្រហែល​ជា​អាច​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​នេះ​។ នេះ​បើ​យោង​តាម​មនុស្ស​ផ្សេង​ទៀត​ដែល​ដឹង​អំពី​រឿង​នេះ​។​​ ប្រភព​ដដែល​បាន​និយាយ​ថា​ ​​រដ្ឋាភិបាល​ជប៉ុន​មើល​ឃើញ​ផល​ប្រយោជន៍​តិច​តួច ​ក្នុង​ការ​ធ្វើ​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី ​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ពេល​នេះ​ ព្រោះ​ថា​គ្មាន​ការ​រីក​ចម្រើន​អ្វី​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ក្នុង​កិច្ច​ពិភាក្សា ​ស្តី​ពី​បញ្ហា​ដែល​ទាក់​ទង​នឹង​ប្រវត្តិ​សង្គ្រាម​នោះ​ទេ​។ ​ប្រភព​មក​ពី​រដ្ឋា​ភិបាល​ជប៉ុន​មួយ​ផ្សេង​ទៀត ​បាន​និយាយ​ថា​ មិន​មាន​សញ្ញា​ណា​មួយ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​កំពូល​ជាមួយ​ប្រទេស​ជប៉ុន​នោះ​ទេ​ ហើយ​បើ​ទោះ​បី​ជា​មាន​ក៏​ដោយ ​ក៏​លោក​ Suga​ មិន​មាន​បំណង​ព្រម​ព្រៀង​សំណើ​នោះ​ដែរ​។​ ទន្ទឹម​គ្នា​នេះ​ ​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា ​ខ្លួន​នឹង​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​សម្ព័ន្ធ​មិត្ត​អាស៊ី​ដ៏​សំខាន់​ទាំង ​២ ​ចាប់​តាំង​ពី​ប្រទេស​នេះ ​មើល​ឃើញ​ថា ​ការ​សម្រប​សម្រួលត្រីភាគី​រឹង​មាំ ​គឺ​ជា​ការ​មិន​អាច​ខ្វះ​បាន ​សម្រាប់​ការ​ទប់​ស្កាត់​ការ​អភិវឌ្ឍ​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ និង​ឥទ្ធិពល​របស់​ចិន​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here