ប្រមុខហែលទឹកអន្តរជាតិថ្មីអះអាងពីការមិនយកប្រាក់ខែ

0
201

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធប្រមុខហែលទឹកអន្តរជាតិថ្មីអះអាងពីខ្មែរហែលទឹក សហព័ន្ធខ្មែរហែលទឹកនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ តាមរយៈអនឡាញបានចូលរួមកិច្ចប្រជុំនៃមហាសន្និបាតសហព័ន្ធកីឡាអន្តរជាតិ FINA ដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មី។
លោក ហែម គីរី បានមានប្រសាសន៍តាមរយៈអនឡាញថា មហាសន្និបាតសហព័ន្ធកីឡាអន្តរជាតិ FINA ដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មី តាមលក្ខខណ្ឌសហព័ន្ធអន្តរជាតិ លោក Husaim Al Musallamជាអនុប្រធានទី១ក្លាយជាប្រធានបន្តក្រោមការបោះឆ្នោតពីសមាជិកទំាងអស់នៅទូទំាំងពិភពលោ។ក្នុងនោះដែរអ្វីដែលគួរចាប់
អារម្មណ៍ លោកប្រធានថ្មីប្រកាសមិនទទួលយកប្រាក់ខែឡើយគឺបំពេញការងារ ដោយស័្មគ្រចិត្ត។
លោកអគ្គលេខាធិការបន្តថាដោយសារតែលោកជំរុញយកថវិកានៅក្នុងសហព័ន្ធកីឡាហែលទឹកអន្តរជាតិដើម្បីបង្កើនសកម្មភាព
វិញ។ ចំណុចទី១ចង់ផ្តល់ឳកាស ឬលទ្ធភាពជាថវិកាជួយសហព័ន្ធជាតិ ដើម្បីឲ្យសហព័ន្ធជាតិនីមួយៗមានលទ្ធភាពក្នុងការអភិឌ្ឍន៍ខ្លួន ជាពិសេសអ្វីៗដែលជាការងារសំខាន់របស់សហព័ន្ធតាមប្រទេសនីមួយៗហើយចំណុចទី២ជំរុញនិងលើកទឹកចិត្តដល់កម្មវិធីអាហារូបករណ៍ដល់កីឡាករ-កីឡាការិនីហែលទឹកត្រូវហ្វឹកហាត់ក្នុងកម្រិតខ្ពស់។
លោកបានបន្ថែមថាប្រធានសហព័ន្ធហែលទឹកអន្តរជាតិថ្មីក៏ប្រកាសបំផុសដល់គ្រូបង្វឹកនិងជួយជំរុញសកម្មភាពបំប៉នសម្រាប់គ្រូ
បង្វឹក។បង្កើនកម្មវិធីការប្រកួតដើម្បីផ្តល់ឪកាសប្រកួតដល់កីឡាករ កីឡាការិនីហែលទឹកទូទំាំងពិភពលោកឲ្យបានកាន់តែច្រើនចាប់ពីឆ្នាំ
ក៏ដូចឆ្នាំបន្តទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here