យប់នេះកម្ពុជា នឹង ជួបជាមួយអ៊ីរ៉ាក់

0
297

ភ្នំពេញ៖យប់ថ្ងៃទី៧មិថុនានេះក្រុមជម្រើសជាតិកម្ពុជានឹងជួបប្រកួតជាមួយក្រុមជម្រើសអ៊ីរ៉ាក់សម្រាប់ព្រឹត្តិការណ៍2022 FIFA World Cup qualification – AFC Second Roundទ្វបអាស៊ីជុំទី
២ ។
លោកSrečkoKatanecដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់បាននិយាយថាការប្រកួតខ្លះយើងគិតទុកជាមុនថាឈ្នះតែចុងក្រោយចាញ់ក៏មានដែរ។ គ្រូបង្វឹកជនជាតិស្លូវេនៀរូប
នេះនិយាយថាសម្រាប់ក្រុមរបស់លោកគ្រប់យ៉ាងគឺល្អយើងបានត្រៀមខ្លួនសម្រាប់ការប្រកួត
ព្រមទាំងដើម្បីយកឈ្នះលើគូប្រកួត។
គ្រូបង្វឹករូបនេះនិយាយថាក្រុមរបស់លោកខានលេងជាផ្លូវការយូរមកហើយគឺមានតែ
ការប្រកួតជាមិត្តភាពកំដៅសាច់ដុំប៉ុណ្ណោះ ។តែលោកដឹងពីស្ថានភាពក្រុមរបស់លោក។
លោកបានបន្ទោសថាទីលានប្រកួតដូចជាលេងសើចពេកហើយៗកីឡាករត្រូវបានដាក់
ឲ្យនៅដាច់ដោយឡែកពីគ្នា ។
ការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីរ៉ាក់ជាមួយក្រុមជម្រើសជាតិកម្ពុជានាយប់ថ្ងៃទី៧មិថុនានេះនឹងធ្វើនៅវេលាម៉ោង៩និង៣០នាទីយប់លើទីលានស្មៅធម្មជាតិនៃពហុកីឡដ្ឋានជាតិបា
រ៉ែនAl Muharraq Stadium ។
ដោយឡែកអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជាបាននិយាយទៅកាន់ក្រុមរបស់ខ្លួនថាអ៊ីរ៉ាក់គឺជាក្រុមមួយដែលមានកម្រិតលេងខ្ពស់ជាងបារ៉ែន ។ចំពោះលោកRYU Hirose
ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាបាននិយាយថានៅលើទីលានមិនត្រូវគិតថា
គេខ្លាំងជាយើងនោះទេគឺត្រូវតែដោយទទួលខុសត្រូវ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here