នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមក្រសួងសុខាភិបាលកម្ពុជាបាន ប្រកាសពីករណីរកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មីប្រភេទ B.1.617 នៅលើពលករ៣រូប ដែលត្រឡប់មកពីប្រទេសថៃ ដែលជាប្រភេទមេរោគគួរឱ្យព្រួយបារម្ភ។
គួរបញ្ជាក់ថា ករណីអ្នកឆ្លងវីរុសបំប្លែងថ្មីនេះ គឺបានរកឃើញទៅលើពលករដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន៣រូប ដែលបានវិកត្រឡប់មកវិញតាមច្រកអូស្មាច រួមមាន៖
១.ភេទស្រី អាយុ២៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧតុ្តមានជ័យ
២.ភេទប្រុសអាយុ ៤៦ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង
៣.ភេទស្រី អាយុ៤៣ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមោងឬស្សី ខេត្តបាត់ដំបង
សូមរម្លឹកថា ការរកឃើញវីរុសបំប្លែងថ្មីនេះ គឺត្រូវបានរកឃើញដោយក្រុមគ្រូពេទ្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោយបានធ្វើតេស្តSequencing . ។
អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះមេរោគបំប្លែងថ្មីមួយនេះ សូមកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាបងប្អូនបានចាក់វ៉ាក់ស៊ាំងរួចហើយក៏ដោយ។