អាជ្ញាធរហាមឃាត់ការជួបជុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ បែរជាប្រមូលផ្ដុំគ្នាលេងល្បែងសីុសង

0
203

(ព្រះសីហនុ)៖ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តព្រះសីហនុ បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដោយហាមឃាត់ការជួបជុំ និងអនុវត្តវិធានការសុខាភិបាល ពិសេសនៅតំបន់ប្រឈមជាមួយជំងឺកូវីដ១៩។

គ្រាដែលអាជ្ញាធរកំពុងអនុវត្ដវិធានការរដ្ឋបាលនេះ មនុស្សមួយក្រុមនៅតំបន់ដែលប្រឈម គឺតំបន់ទំនប់រលក បែរជាប្រមូលផ្ដុំគ្នាលេងល្បែងស៉ីសង ដោយគ្មានខ្វាយខ្វល់ជាមួយនឹងវិធានការរដ្ឋបាលទាល់តែសោះ។ អ្នកប្រមូលផ្ដុំគ្នាលេងល្បែងស៉ីសងទាំងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងសមត្ថកិច្ចបានចុះអនុវត្តរឹតបណ្តឹងហាមឃាត់ការជួបជុំ និងមិនពាក់ម៉ាស់ នៅតាមមូលដ្ឋាន។

ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបការជួបជុំលេងល្បែងស៉ីសង់ (បៀ) បានចំនួន៣វង់ ស្ថិតក្នុងតំបន់លឿង (ជាពិសេសក្នុងតំបន់ទំនប់រលក) ដោយពួកគាត់មិនគោរពវិធានសុខាភិបាល ៣ការពារ និង៣កុំ។ លោកឧត្តមសេនីយ៍ស្នងការបានបន្ដថា អ្នកលេងល្បែងទាំងនោះ ត្រូវបានឃាត់យកមកទីបញ្ជាការស្រាល ដើម្បីអនុវត្តវិធានរដ្ឋបាល និងវិធានសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here