ប្រមុខសហព័ន្ធបាល់ទាត់អាស៊ាន The ASEAN Football Federation – AFFត្រូវតែប្រកួតទាំងក្នុងដីនិងក្រៅដី

0
131

ភ្នំពេញ៖ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)ឯកឧត្តមឧត្តមសេនីយ៍ឯកខៀវ សាម៉េតបានបង្ហាញនូវជំហរថាព្រឹត្តិការណ៍ AFF Suzuki Cup នៅតែរក្សាការប្រកួតក្នុងដី និងក្រៅដីដដែលគឺគ្មានការប្រែប្រួលអ្វីឡើយ ។
ការចាប់ពូលសម្រាប់ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍(The ASEAN Football
Federation – AFF) នឹងធ្វើនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២១ខាងមុខនេះ ។
កាលពីចុងឆ្នាំមុន AFF បានប្រកាសថាព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីការពន្យាពេលនៃការប្រកួតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមឧត្តមសេនីយ៍ឯកខៀវសាម៉េតមានប្រសាសន៍ថា“យើងមានសេចក្តីរីករាយ
សូមប្រកាសកាលបរិច្ឆេទចាប់ឆ្នោតបែងចែកជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំនេះ។

ខណៈដែលគោលបំណងរបស់ AFF គឺដើម្បីរៀបចំការប្រកួតតាមទំរង់ និងកាលវិភាគពេញលេញដដែល រួមទាំងការប្រកួតក្នុងដី និងក្រៅដី នៅគ្រប់វគ្គ។ យើងក៏ទទួលស្គាល់ផងដែរនូវភាពចាំបាច់ដើម្បីស្វែងយល់និងត្រៀមសំរាប់ផលប៉ះពាល់នៃរោគរាតត្បាតកូវីដ១៩រួមទាំងទម្រង់ប្រកួតដែលអាចមានដូចជាការប្រើប្រាស់ទីតាំងប្រកួតនៅលើទឹកដីកណ្តាលណាមួយ។”
“សុខភាពនិងសុវត្ថិភាពរបស់ភាគីពាក់ព័ន្ធនឹងនៅតែបន្តជាអាទិភាពធំបំផុតសម្រាប់
យើងនៅពេលយើងពិចារណាលើជំរើសផ្សេងៗសំរាប់ការប្រកួត។សេចក្តីប្រកាសបន្ថែមទៀត
អំពីព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា។”
គួររំឮកថាថ្មីៗកន្លងទៅនេះសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍គ្រោងនឹងធ្វើការប្រកួត
ពានរង្វាន់នេះឡើងវិញនៅខែមេសាដល់ខែឧសភាឆ្នាំ២០២១ប៉ុន្តែត្រូវបានសម្រេចកែប្រែកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ទៅប្រកួតចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វិញបើគ្មានអ្វីប្រែប្រួល។
សម្រាប់ព្រឹត្តិការណ៍នេះគ្រោងធ្វើការប្រកួតនៅឆ្នាំ២០២០គឺនៅចន្លោះពីថ្ងៃទី២៣ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី ប៉ុន្តែត្រូវបានរារាំងដោយសារជំងឺកូវីដ-១៩។
ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍AFFSuzukiCupគឺជាការប្រកួតកីឡាបាល់
ទាត់ធំជាងគេនិងមានកិត្យានុភាពបំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here