អ្នកជម្ងឺកូវីដ19 ម្នាក់មានផ្ទៃពោះគ្រប់ខែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ពេទ្យសម្រេចវះយកកូនចេញដោយជោគជ័យ

0
179

ព្រៃវែង:លោកសេងបញ្ញារិទ្ធប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា អ្នកជំងឺឈ្មេាះ យ៉ាត ចេក អាយុ ២៩ឆ្នាំ មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហេីម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ មិនទាន់មានសញ្ញា ឈឺពេាះឆ្លងទន្លេនៅឡើយទេ និងមានសញ្ញា G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhgនិងហេីមជេីង។ ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យបានពិភាក្សាជាមួយលោក

និងធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺដើម្បីធ្វើការវះកាត់សង្គ្រោះកូន។ដោយសារម្តាយមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យក៍បានសំរេច ធ្វើការវះកាត់យកកូនចេញ នៅវេលាម៉ោង ១០ និង៤០នាទីយប់ថ្ងៃទី៤ ខែ មិថុនា ២០២១ការវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបានកូនប្រុសម្នាក់ទំងន់ ២,៨kg ។កូនសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here