លោក គីម ជុងអ៊ុន បង្កើតតំណែងលេខាធិការទី១ ចំពេលមានការរំពឹងទុកថា ប្អូនស្រី គឺជាអ្នកស្នងតំណែងពីលោក

0
42

ដោយដកស្រង់ប្រភពអនាមិក ទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានបង្កើតមុខតំណែងលេខាធិការទី១ អំឡុងពេលកិច្ចប្រជុំសភាប្រជាជនជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង កាលពីខែមករា។  មានការសន្និដ្ឋានថា តើអ្នកណានឹងកាន់តំណែងនេះ ដោយមានប្រភពខ្លះថាប្អូនស្រីរបស់លោក គឺលោកស្រី គីម យូជុង ជាបេក្ខជន។ អតីតរដ្ឋមន្រ្តីបង្រួបបង្រួមលោក លីជុង និយាយថា “ក្នុងករណីមានភាពអាសន្នដែលទាក់ទិននឹងបញ្ហាសុខភាពរបស់មេដឹកនាំលោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ដែលទំនងជាកាន់តំណែងលេខាធិការទី១ នេះ និងធ្វើជាអ្នកស្នងតំណែងដឹកនាំប្រទេសជាបណ្តោះអាសន្ន រហូតដល់អំណាចត្រូវប្រគល់ឱ្យកូនប្រុសរបស់លោក គីម ជុងអ៊ុន”។  លោក Seok បានប្រាប់ក្រុមអ្នកយកព័ត៌មាន អំឡុងពេលធ្វើសន្និសីទកាសែតតាមអ៊ិនធរណេតថា សមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយ គឺលោក ចូ យ៉ុងវ៉ុន ដែលត្រូវបានគេចាត់ទុកថា ជាជំនួយការជិតស្និទ្ធរបស់លោក គីម ជុងអ៊ុនក៏ត្រូវបានគេលើកឡើងផងដែរថា ជាបេក្ខជនដែលអាចធ្វើទៅបាន។  ទោះយ៉ាងណា លោក លី បានណែនាំថា ការពិចារណាសម្រាប់តួនាទីនឹងផ្តោតតែនៅលើក្នុងរង្វង់គ្រួសារ គីម ប៉ុណ្ណោះ។ លោក ចូ យ៉ុងវុន ត្រូវបានគេមើលឃើញថា កំពុងកាន់តំណែងលេខ ៣ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន និងលោក Choe Ryong Hae ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូល។  មនុស្សម្នាក់ទៀត ដែលត្រូវបានគេដកស្រង់សំដីសម្រាប់មុខតំណែងនេះ គឺលោក គីម តុក ហ៊ុន ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃប្រទេសកូរ៉េខាងជើង។ Rachel Minyoung Lee ដែលជាសមាជិកម្នាក់នៅក្នុងគេហទំព័រឃ្លាំមើលផ្កាយរណបកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅអាមេរិកខាងជើង បានប្រាប់រ៉យទ័រថា “នេះហាក់ដូចជានិន្នាការកាន់តែទូលំទូលាយនៃការធ្វើប្រតិភូកម្ម និងការចែកចាយអំណាចឡើងវិញមួយចំនួនរបស់លោក គីម ។  យោងតាមសារព័ត៌មាន CBS News លោក Cheong Seong-chang នាយកមជ្ឈមណ្ឌលសិក្សាកូរ៉េខាងជើងនៅវិទ្យាស្ថាន Sejong បានមានប្រសាសន៍ថា សកម្មភាពនេះបង្ហាញពីទំនុកចិត្តរបស់កូរ៉េខាងជើងថា ជាមហាអំណាចពិភពលោកមួយ ដែលកំពុងឈរជើង។ តួនាទីថ្មីនេះ ត្រូវបានបង្កើតឡើងនៅពេលដែលបក្សបានកែប្រែលក្ខន្តិកៈបក្សពលករកូរ៉េរបស់ខ្លួន ដើម្បីបញ្ចូលកថាខណ្ឌដែលគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវជ្រើសរើសលេខាធិការទីមួយ ក្នុងពេលតែមួយ ដែលលោក គីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាបក្ស។ កូរ៉េខាងជើងក៏បានទម្លាក់នូវពាក្យថា “Jon gun” ឬ នយោបាយយោធានៅក្នុងអារម្ភកថានៃលក្ខន្តិកៈរបស់បក្សដែលត្រូវបានកែលម្អឡើងវិញ ដែលជាគោលនយោបាយចម្បងត្រូវបានបន្តដោយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន។ កូរ៉េខាងជើងក៏បានលុបឃ្លាដែលចែងថា សមាជិកគណបក្ស “ ត្រូវតែប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដើម្បីពន្លឿនការបង្រួបបង្រួមមាតុភូមិ”។  អ្នកខ្លះយល់ឃើញថា ការផ្លាស់ប្តូរនេះ បានបង្ហាញថា ប្រទេសកូរ៉េខាងជើងបានបោះបង់ចោលការជំរុញបង្រួបបង្រួមរបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង ប៉ុន្តែផ្ទុយទៅវិញ កំពុងបន្តភាពស្ថិតស្ថេរនៃរដ្ឋពីរផ្សេងគ្នានៅលើឧបទ្វីបកូរ៉េ។ យោងតាមរបាយការណ៍ពីទីក្រុងសេអ៊ូល មេដឹកនាំកូរ៉េខាងជើងត្រូវបានគេឃើញជាសាធារណៈចុងក្រោយ កាលពីថ្ងៃទី៦ ខែឧសភា នៅពេលដែលគាត់បានធ្វើពិធីថតរូប ជាមួយសមាជិកនៃក្រុមគ្រួសារយោធា បន្ទាប់ពីការសម្តែងសិល្បៈ។ លោក Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមរិក បាននិយាយនៅក្នុងសន្និសីទតាមទូរស័ព្ទ ជាមួយអ្នកយកព័ត៌មានថា៖ «នេះ គឺជាសញ្ញាមួយទៀត ដែលយើងបានត្រៀមខ្លួននិងរៀបចំឱ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ហើយយើងសង្ឃឹមថា ពួកគេនឹងនាំយើងទៅរកលទ្ធភាពនោះ»៕ Sputnik news

LEAVE A REPLY

Please enter your comment!
Please enter your name here