វ៉ាក់សាំងកូវីដ១៩ ច្រើនជាង ២ ពាន់លានដូស ត្រូវបានផ្តល់ឱ្យទូទាំងពិភពលោក

0
154

វ៉ាក់សាំងកូវីដ ១៩ ជាង ២ពាន់លានដូស ត្រូវបានផ្តល់ឱ្យនៅទូទាំងពិភពលោក ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា។ ព្រឹត្តិការណ៍សំខាន់បានកើតឡើងក្នុងរយៈពេល ៦ខែ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងដំបូងប្រឆាំងនឹងកូវីដ១៩ បានចាប់ផ្តើម។ យ៉ាងហោចណាស់ វ៉ាក់សាំងចំនួន ២.១០៩.៦៩៦.០២២ ត្រូវបានផ្តល់ជូននៅក្នុង ២១៥ ប្រទេស និងដែនដី ។ អ៊ីស្រាអែលដែលបានដឹកនាំការប្រណាំងប្រជែងតាំងពីដំបូងមក បើគិតជាអត្រាមានមនុស្សជិត ៦ នាក់ក្នុងចំណោម ១០ នាក់ បានចាក់វ៉ាក់សាំងពេញលេញ។ បន្ទាប់មក គឺប្រទេសកាណាដា (៥៩ ភាគរយនៃចំនួនប្រជាជន យ៉ាងហោចណាស់ មានមួយចាប) ចក្រភពអង់គ្លេស (៥៨,៣ ភាគរយ) ឈីលី (៥៦,៦ ភាគរយ) និងសហរដ្ឋអាមេរិក (៥១ ភាគរយ) ។ ការចាក់វ៉ាក់សាំងចំនួន ៦នាក់ លើ ១០នាក់ ក្នុងចំនោមការចាក់វ៉ាក់សាំងដែលបានធ្វើឡើងក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត ចំនួន ៣ គឺ ចិន  ៧០៤,៨ លានដូស, អាមេរិក ២៩៦,៩ លានដូស និងឥណ្ឌា ២២១ លានដូស។ ជិត ៤ នាក់ ក្នុងចំណោម ១០ នាក់នៃប្រជាជនដែលរស់នៅក្នុងសហគមន៍អឺរ៉ុប បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ មួយលើក ដោយអាល្លឺម៉ង់នាំមុខ ៤៣,៦ ភាគរយ តាមពីក្រោយដោយអ៊ីតាលី ៤០ ភាគរយ និងបារាំង និងអេស្ប៉ាញ ៣៩,៤ ភាគរយ។ មានតែប្រទេសចំនួន ៦ ប៉ុណ្ណោះ នៅលើពិភពលោក ដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ គឺកូរ៉េខាងជើង ហៃទី តង់ហ្សានី ឆាដ ប៊ូរុនឌី និងអេរីទ្រា។ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here