ប្រធានាធិបតីវៀតណាមផ្ញើលិខិតទៅប្រធានាធិបតីរុស្ស៊ី

0
100

ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនភុក កាលពីថ្ងៃទី២ ខែមិថុនា បានផ្ញើលិខិតមួយទៅប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីចំណងទាក់ទងទ្វេភាគី រួមទាំងការបង្កើនការងាររួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩។ នៅក្នុងលិខិតរបស់លោកប្រធានាធិបតី ង្វៀន សួនភុក បានបញ្ជាក់ថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី និងមានបំណងចង់ពង្រឹងចំណងមិត្តភាពទ្វេភាគី ប្រកបដោយប្រសិទ្ធភាព។ លោកបានសម្តែងនូវការរីករាយ ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃចំណងទ្វេភាគី នៅក្នុងវិស័យផ្សេងៗ ទោះបីជាផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ។ មេដឹកនាំរូបនេះ ក៏បានអបអរសាទរប្រទេសរុស្ស៊ី ដែលបានជំរុញឱ្យមានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងស្រាវជ្រាវ និងផលិតវ៉ាក់សាំងការពារកូវីដ១៩ និងការរួមគ្នារបស់វៀតណាម- រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាមួយនឹងសកម្មភាពជាក់ស្តែង។ ដោយថ្លែងអំណរគុណចំពោះលោក ពូទីន និងរុស្ស៊ីដែលបានផ្តល់វ៉ាក់សាំងចំនួន ១០០០ ដូស និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត លោកប្រធានាធិបតីវៀតណាមប្រាថ្នាថា រុស្ស៊ីនឹងផ្តល់ភាពងាយស្រួលដល់វៀតណាមក្នុងការទទួលវ៉ាក់សាំងរបស់ខ្លួន និងចូលរួមក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។ មេដឹកនាំវៀតណាមក៏បានពាំនាំនូវការជូនពរដល់លោក ពូទីន និងប្រជាជនរុស្ស៊ីផងដែរ។ Vietnam News

LEAVE A REPLY

Please enter your comment!
Please enter your name here