ក្រោយពីម្ដាយ ណើ ចាន់ត្រា សុំជំនួយអន្តរាគមន៍មកកាន់សម្តេចតេជោ ពេលនេះឯកឧត្តម ឌួង តារា បានជួបទ្រី ដាណា ហើយ !!

0
229

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយទាក់ទងនឹងរឿងណើ ចាន់ត្រា និង អ្នកនាងទ្រី ដាណា ដែលរហូតមកទល់ពេលនេះជាង៤ខែហើយ ដែល ណើ ចាន់ត្រា កំពុងនៅជាប់ពន្ធធនាគារនៅឡើយ ខណៈកូនៗកំពុងនៅជាមួយលោកយាយ ។

នៅយប់ថ្ងៃទី ០៣ ខែមិថុនា បើតាមឯកឧត្តម ឌួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងបន្ថែមពីករណីនេះដោយលើកឡើងថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ លោកយាយ រីម វណ្ណារី អាយុ៦៧ឆ្នាំ បានដាក់ពាក្យគោរពសុំជំនួយអន្តរាគមន៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីផ្តល់យុត្តិធម៍ដល់កូនស្រីគាត់ឈ្មោះ ណើ ចាន់ត្រា ដែលកំពុងជាប់នៅក្នុងពន្ធធនាគារព្រៃសអស់រយៈពេលជាង៤ខែកន្លងមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃនេះខ្ញុំបានជួបប្អូនស្រី ទ្រី ដាណា និងស្វាមី ហើយស្តាប់រឿងរ៉ាវទាំងសង្ខាងបានយល់មួយចំនួនធំដែលពាក់ព័ន្ធនឹងករណីខាងលើ។ ខ្ញុំនឹងបន្តជួបពិភាក្សាជាមួយប្អូនស្រីថែមទៀត ដើម្បីស្វែងរកដំណោះស្រាយល្អសមរម្យជូនភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរវាងប្អូនស្រី ទ្រី ដាណា និង ប្អូនស្រី ណើ ចាន់ត្រា។
អរគុណបងប្អូនដែលឈឺឆ្អាលបានស្នើសុំខ្ញុំអោយជួយពិិនិត្យដោះស្រាយរឿងវិវាទនេះ។

ខ្ញុំនឹងជួយពិនិត្យសំណុំរឿងមួយនេះអោយបានល្អិតល្អន់បំផុត។ ទន្ទឹមនឹងនេះ​ដែរ សូមបងប្អូនកុំចាក់សាំងបន្ថែម។ ពិតណាស់ ខ្ញុំស្វែងរកតែការពិតត្រឹមត្រូវដោយមិនលំអៀងឬកាន់ជើងទៅលើភាគីណាមួយឡើយ។ ដំណោះស្រាយដែលល្អបំផុតពេលនេះ គឺឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here