បន្ទាប់ពីចាញ់លើទឹកដី០ទល់១ក្រុមកម្ពុជាប្រកួតចាញ់ក្រៅទឹកដី ០ទល់៨

0
45

ភ្នំពេញ៖ យប់ម៉ិញនេះក្រុម ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ប៉ារែន ក្នុងលទ្ធផល ០ទល់៨ នៅក្នុងការប្រកួតទី៦ នៅក្នុងពូល C វគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup QATAR 2022)។
នៅវគ្គទី១ ក្រុមម្ចាស់ផ្ទះ បារ៉ែនបានបើកការនាំមុខ២គ្រាប់ នៅនាទីទី៨ និងនៅនាទី៤៧ក្នុងម៉ោងបន្ថែមហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះបន្តធ្វើសម្រេចបាន៦គ្រាប់បន្ថែម។ ចប់ការប្រកួត ក្រុមជម្រើសជាតិបារ៉ែនបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៨ទល់០។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមបារ៉ែនរកបាន៣ពិន្ទុបន្ថែម ហើយឡើងឈរទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល C ជាមួយនឹង១២ពិន្ទុ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៣ប្រកួត និងស្មើ៣ប្រកួត ឈរនៅលើក្រុមអ៊ីរ៉ាក់ លេខ២ និងអ៊ីរ៉ង់ លេខ៣បណ្តោះអាសន្ន ដែលលេងទើបបាន៥ប្រកួតដូចគ្នា។ចំពោះ៦ប្រកួតរបស់ក្រុមកម្ពុជា ស្មើ១ ចាញ់៥ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម នៅក្រោម ក្រុមហុងកុង ដែលឈរលេខ៤ (៦ប្រកួត) មាន៥ពិន្ទុ ឈ្នះ១ ស្មើ២ និងចាញ់៣។
ក្រុមជម្រើសជាតិកម្ពុជា នៅសល់២ប្រកួតក្នុងដៃ ដែលត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់នាថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ដោយពីរប្រកួតចុងក្រោយនេះធ្វើនៅកីឡដ្ឋាននៃទឹកដីបារ៉ែនដូចៗគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here