ជំជឺកូវីដ.១៩ បានសម្លាប់ម្នាក់ទៀតហើយនៅខេត្តត្បូងឃ្

0
192

ខេត្ដត្បូងឃ្មុំៈ មនុស្សម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់ បន្ថែមទៀតនៅស្រុកអូរាំងឪ ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលនាំឱ្យមានអ្នកស្លាប់បានកើនឡើងដល់ចំនួន ៦នាក់ហើយ ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩នៅក្នុងខេត្តនេះ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល ។
ដោយឡែកសម្រាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់ចំនួន ១៧៣នាក់ (ស្រី៦៨ នាក់ និងក្មេង ១៧នាក់) ។ ចំណែកអ្នកជាសះស្បើយមានចំនួន ៨៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨១ នាក់ (ស្រី២៩នាក់ និងក្មេង ៦នាក់) ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលយើង ទទួលបាននៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ៕
សាន វិឡែម ៤.៦.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here