ហ៊ីត្លែរ _ការប្រយុទ្ធរបស់ខ្ញុំ

0
240

នៅឆ្នាំ ១៩២៤ Adolf Hitler ដែលជាអតីតនាយទោ (caporal) ត្រួវបានគេកាត់ទោសដាក់ពន្ធនាគារព្រោះចលនារដ្ឋប្រហារមួយដែលមានរយៈពេលប៉ុន្មានម៉ោងនៅក្នុងក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ។ នៅក្នុងពន្ធនាគារ ហុីត្លែបានសរសេរសៀវភៅមួយដែលក្រោយពីចេញពីគុក គាត់មានបំណងបោះផ្សាយក្រោមចំណងជើងថា «បួនឆ្នាំកន្លះនៃការប្រយុទ្ធតទល់នឹងការកុហក ភាពភ្លីភ្លើ និង ភាពកំសាក» តែម្ចាស់គ្រឹស្ថានបោះពុម្ពផ្សាយឃើញថាចំណងជើងវែងពេក បានកែទៅត្រឹម «ការប្រយុទ្ធរបស់ខ្ញុំ» [Mein Kampf] ។ សៀវភៅនេះទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីពួកស្តាំនិយមជ្រុលបំផុតអាល្លឺម៉ង់ ហើយ ហុីត្លែ នៅពេលបោះពុម្ពក្រោយទៀតក៏បានបន្ថែមនូវគំនិតថ្មីៗទៀតរបស់ខ្លួនហើយសៀវភៅនេះបានក្លាយជាគម្ពីររបស់ពួកណាហ្សុីរៀងរហូតមក ។ នេះជាសៀវភៅដែលលើកពីឧត្តមភាពនៃជនជាតិ Aryen ( ដែលជាម្ចាស់នៃ «អារ្យធម៌» ) ហើយចាត់ទុកសាសន៍ឯទៀតជាសាសន៍អន់ថយដែលត្រូវតែ«អារ្យជន»ត្រួតត្រា ( ហុីត្លែ ចាត់ទុកជនជាតិស្បែកខ្មៅជាមនុស្សពាក់កណ្តាលស្វា ) ហើយ សត្រូវផ្ទៃក្នុង ២ ដែលត្រូវកម្ចាត់ គឺ ពួកកុម្មុយនីស្ត និង ពួកជ្វីវ ។
ក្រោយសង្គ្រាមលោកលើកទី ២ សៀវភៅ Mein Kampf ត្រូវបានហាមឃាត់ តែនៅឆ្នាំ ២០២១ នេះ គ្រឹះស្ថានបោះពុម្ព Fayard របស់បារាំង បានត្រៀមបោះពុម្ពផ្សាយសៀវភៅនេះឡើងវិញ អមដោយអត្ថាធិប្បាយនានាមួយចំនួនដើម្បីជាការស្រាវជ្រាវ ទោះជាមានការប្រឆាំងយ៉ាងច្រើនក៏ដោយ ។ ក្នុងរូប : ក្នុងសម័យហុីត្លែកាន់អំណាច គូស្រករថ្មីត្រូវបានអាជ្ញាធរផ្តល់សៀវភៅ Mein Kampf មួយក្បាលជាចំណងដៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here