លោក Jassem Buabbas សញ្ជាតិគូវែត ( ក្នុងរូប ) បានចិញ្ចឹមដង្កូវសម្រាប់ធ្វើចំណីសត្វជាច្រើនឆ្នាំមកហើយ ពេលនេះលោកមានបំណងកែច្នៃដង្កូវទាំងនេះទៅជាម្ហូបអាហារសម្រាប់ប្រជាជននៅក្នុងតំបន់របស់លោកអាស្រ័យដោយសារធាតិប្រូតេអុីនដ៏ខ្ពស់របស់វា ។ នៅបច្ចុប្បន្ននេះ សត្វល្អិតនានាប្រហែល ១ ០០០ ប្រភេទត្រូវបានគេទទួលទានដោយមនុស្សប្រហែលជា ២ ០០០ លាននាក់នៅក្នុងទ្វីបអាសុី អាហ្វ្រិក និង អាមេរិកឡាទីន ៕