ប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ស្តីពីសុខភាព G7 ចំពេលមានសម្ពាធក្នុងការពង្រីកការទទួលវ៉ាក់សាំង COVID

0
72

ប្រទេសអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងសុខាភិបាល មកពីប្រទេសអ្នកមាននៅក្នុង G7 ក្នុងទីក្រុង អុកហ្វដ នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំរយៈពេល ២ ថ្ងៃ ខណៈសម្ពាធកាន់តែខ្លាំង ដើម្បីជម្រុញឲ្យពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ១៩ នៅទូទាំងពិភពលោក។ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រកបដោយភាពស្មើគ្នានឹងស្ថិតនៅកំពូលនៃរបៀបវារៈ នៅពេលមេដឹកនាំ G7 ជួបគ្នានៅសប្តាហ៍ក្រោយ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានគាំទ្រការអំពាវនាវពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន សម្រាប់ការចែករំលែកវ៉ាក់សាំង ដោយសង្ឃឹមថា បញ្ហានឹងជម្រុញផលិតកម្ម និងអនុញ្ញាតឱ្យការចែកចាយកាន់តែមានសមធម៌។ ប៉ុន្តែចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានកក់ទុកវ៉ាក់សាំងទាំងនោះច្រើន។ អ្នកស្រី Anna Marriott ប្រធានផ្នែកគោលនយោបាយសុខភាពរបស់ Oxfam បានមានប្រសាសន៍ថា “មេដឹកនាំ G7 ត្រូវតែចំណាយពេលមួយនាទីនេះ ដើម្បីពិចារណាក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុញ្ញាតលើកម្មសិទ្ធិបញ្ញានៃការផលិតវ៉ាក់សាំង។ របាយការណ៍របស់ G7 ស្តីពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលំអសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះហើយរដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា លោកនឹងយល់ព្រមជាមួយសមភាគី G7 លើប្រព័ន្ធមួយ ដើម្បីចែករំលែកទិន្នន័យ ស្តីពីសញ្ញាព្រមានដំបូងណាមួយនៃរោគរាតត្បាតបន្ទាប់។ លោក Hancock បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មុនពេលកិច្ចប្រជុំកំពូលនេះថា “ជាទូទៅ យើងមិនអាចខ្លាំងតែឯងបានទេ នៅពេលដែលប្រព័ន្ធសន្តិសុខសុខភាពចុះខ្សោយនោះ។ គ្មានអ្នកណាម្នាក់អាចធានាសុវត្ថិភាពសុខភាពខ្លួនឯងបានឡើយ ប្រសិនបើសុវត្ថិភាពសុខភាពគ្រប់គ្នាមិនទាន់ធានាបានទេនោះ”៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here