នាយករដ្ឋមន្រ្តីជប៉ុន Suga អំពាវនាវឱ្យមានការបោះឆ្នោតមុនការកំណត់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាតូក្

0
269

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ទំនងជានឹងធ្វើការបោះឆ្នោតមុនការកំណត់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ។ កាសែតអាហ្សាហ៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សំដីនាយកប្រតិបត្តិគណបក្សកាន់អំណាចអនាមិកមួយចំនួនថា រដ្ឋាភិបាលកំពុងពិចារណារៀបចំកញ្ចប់ថវិកា ជំរុញសេដ្ឋកិច្ចថ្មី មុនពេលការបោះឆ្នោតមុនការកំណត់។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា លោក Suga បានយល់ព្រមកាលពីថ្ងៃពុធ ជាមួយប្រមុខនៃសម្ព័ន្ធភាពដែលកំពុងកាន់អំណាចរបស់លោក មិនឲ្យបន្តសម័យប្រជុំសភាបច្ចុប្បន្ន នៅពេលដែលវាត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមិថុនា។ នោះមានន័យថា ប្រទេសជប៉ុននឹងត្រូវប្រមូលថវិកាបន្ថែម សម្រាប់ពេលបច្ចុប្បន្ននេះ ហើយចំណាយប្រាក់ជិត ៣ ទ្រីលានយ៉េន (៣៦.៥០ ពាន់លានដុល្លារ) ដែលនៅសល់នៅក្នុងប្រាក់បម្រុង ដើម្បីចំណាយសម្រាប់ការចំណាយភ្លាមៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ សមាជិកសភាគណបក្សកាន់អំណាចលោក Shoji Nishida បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា “វាច្បាស់ណាស់ថា យើងត្រូវការថវិកាបន្ថែម ប៉ុន្តែសភាកំពុងបិទ ដូច្នេះយើងមិនមានពេលវេលាដើម្បីអនុម័តទេ”។ លោកបានមានប្រសាសន៍ថា “ប៉ុន្តែគួរតែមានការជជែកវែកញែកនៅក្នុងគណបក្ស ស្តីពីការចងក្រងកញ្ចប់សកម្មភាព និងថវិកាបន្ថែម។ លោក Suga បាននិយាយថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយជំងឺរាតត្បាតកូវីដ១៩ ហើយប្រទេសជប៉ុននឹងបន្តដំណើរទៅមុខទៀត ជាមួយនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រោមវិធានការការពារជំងឺកូវីដ១៩ យ៉ាងតឹងរ៉ឹង។សមាជិកសភាបក្សកាន់អំណាចមួយចំនួន បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការចំណាយ ដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះ ដោយសារផែនការថ្មីនៃការទប់ស្កាត់ជាបន្ទាន់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។ ការចាក់វ៉ាក់សាំងយឺតយ៉ាវ និងការប្រឆាំងជាសាធារណៈយ៉ាងខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះ បាននាំឱ្យមានការធ្លាក់ចុះការគាំទ្រលោក Suga ដែលធ្វើឱ្យមានភាពមិនប្រាកដប្រជា ចំពោះវាសនារដ្ឋបាលរបស់លោក។ កាសែត Asahi បាននិយាយថា ជាមួយនឹងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា សេណារីយ៉ូដែលទំនងបំផុតសម្រាប់លោក Suga នេះ គឺការរំលាយសភា បន្ទាប់ពីការបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ ហើយរៀបចំឲ្យមានការបោះឆ្នោតមុនការកំណត់៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here