ជនបរទេសដែលរស់នៅប្រទេសថៃនឹងទទួលបានការចាក់វ៉ាក់សាំង នៅសប្តាហ៍ក្រោយ

0
128

រដ្ឋាភិបាលថៃបានប្រកាសថា ជនជាតិបរទេសទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រថៃ ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងនឹងចាប់ផ្តើមទទួលថ្នាំបង្ការ Covid-19 ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ អគ្គលេខាធិការនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត សុផុន អ៊ីសារិរ៉ាវនថន បាននិយាយកាលពីថ្ងៃពុធថាការចាក់វ៉ាក់សាំងសម្រាប់អ្នកការទូតបរទេសទាំងអស់ នៅក្នុងប្រទេសនឹងត្រូវធ្វើឡើង នៅថ្ងៃតែមួយនៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់រដ្ឋាភិបាល ដោយផ្អែកលើប្រព័ន្ធបំរុងទុកជាមុន។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា “បច្ចុប្បន្ននេះ យើងបានចាប់ផ្តើមចាក់វ៉ាក់សាំងអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងអង្គការអន្តរជាតិ ដូចជា បុគ្គលិកអង្គការសហប្រជាជាតិ ដែលពួកគេបានចុះឈ្មោះជាមុន ដើម្បីទទួលបានការចាក់វ៉ាក់សាំង”។ យោងតាមលោកវេជ្ជបណ្ឌិត សុផុន បុគ្គលិកការទូតតំណាងកុងស៊ុល និងបុគ្គលិកមកពីអង្គការអន្តរជាតិនានាក្នុងប្រទេសថៃ ត្រូវចុះឈ្មោះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា តាមរយៈគេហទំព័រ www.ThailandIntervac.com/diplomats ។ ការចុះឈ្មោះនេះត្រូវបានធ្វើឡើង មួយថ្ងៃ មុនកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងចាប់ផ្តើម ដែលនឹងធ្វើឡើងនៅមន្ទីរពេទ្យ MedPark និងមន្ទីរពេទ្យ Vimut ។ លោកវេជ្ជបណ្ឌិត សុផុន បានថ្លែងថា “សំរាប់ជនបរទេសទូទៅ ពួកគេអាចទទួលបានការចាក់ថ្នាំបង្ការ នៅថ្ងៃតែមួយជាមួយជនជាតិថៃ ដោយផ្តល់អាទិភាពដល់មនុស្សចាស់”។ វេទិកានេះ ត្រូវបានសហការរៀបចំឡើងដោយក្រសួងសុខាភិបាលសាធារណៈ និងអង្គការសុខភាពពិភពលោក (WHO) ដើម្បីបំពាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអំពីវ៉ាក់សាំង។ លោកបណ្ឌិត សុផុន បានបន្តទៀតថា ជនបរទេសដែលចង់ចាក់វ៉ាក់សាំង ក៏ត្រូវចុះឈ្មោះតាមរយៈគេហទំព័រ www.ThailandIntervac.com ផងដែរ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា យើងនឹងមានវ៉ាក់សាំងបន្ថែមទៀត ដែលត្រូវបានផ្តល់ទៅទីក្រុងបាងកក ច្រើនជាងខេត្តដទៃទៀត ដោយសារចំនួនប្រជាជននៅក្នុងរដ្ឋធានីមានចំនួនច្រើន ហើយការរីករាលដាលនៃ Covid-19 នៅតែខ្ពស់នៅឡើយ។ លោកវេជ្ជបណ្ឌិត សុផុន បានមានប្រសាសន៍ថា “វ៉ាក់សាំងចំនួនជិត មួយលានដូសនៃវ៉ាក់សាំង AstraZeneca និង Sinovac ដែលត្រូវបានចាក់ទីក្រុងបាងកក”។ រដ្ឋាភិបាលរំពឹងថា ថៃនឹងទទួលវ៉ាក់សាំងចំនួន ៦១ លានដូស ពី AstraZeneca និងប្រហែលពី ១០-១៥ លានដូស ពី Sinovac ។ ថៃក៏កំពុងចរចាជាមួយ Pfizer ដើម្បីទទួលការផ្គត់ផ្គង់ចំនួន ២០ លានដូស និងទទួល Johnson & Johnson ប្រមាណ ៥ លានដូសទៀត៕ Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here