ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ មិថុនា នេះ អ្នកនាង ដេត ម៉ាលីណា បានចេញពីសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីបានបំភ្លឺ លើបណ្តឹង ប្តឹងអតីតឧកញ៉ា ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សា។
រឿងរ៉ាវជម្លោះគ្រួសារ រវាងលោក ឌួង ឆាយ និងអតីតភរិយា អ្នកនាង ដេត ម៉ាលីណា ធ្វើឲ្យកក្រើក កាលពីចុងឆ្នាំ២០២០។
មហាជនបានគិតថា បានបញ្ចប់ទៅហើយនោះ តាមពិត គឺនៅមិនទាន់ដាច់ ស្រេចឡើយ ពោលគឺ អ្នកនាង ដេត ម៉ាលីណា នៅតែបន្ត និងបានដាក់ពាក្យប្ដឹង អតីតសា្វមី គឺលោក ឌួង ឆាយ ពីបទប្រើប្រាស់ អំពើហិង្សា មកលើរូបរាងកាយ។
ដោយឡែក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ គេក៏បានឃើញអ្នកនាង ដេត ម៉ាលីណា បានឡើងតុលាការ តាមដីកាកោះហៅ របស់សាលាដំបូង រាជធានី ភ្នំពេញ។ កន្លងមក ធ្លាប់មានការចុះផ្សាយថា រឿងរ៉ាវរបស់អ្នកទាំងពីរបានបញ្ចប់ សព្វគ្រប់អស់ ហើយ ក្រោយពីលោក ឌួង ឆាយ ព្រមអហោសិកម្មគ្រប់យ៉ាង ហើយចុះចេញដោយខ្លួនទទេ ជាមួយនឹងបំណុលធនាគារ ជាង ៣លានដុល្លារ អាមេរិក ថែមទៀតផង។
ជុំវិញករណី ខាងលើនេះ គេមិនទាន់ដឹងថា អ្នកនាង ដេត ម៉ាលីណា អាចលើក លែងទោស ឫក៏អហោសិកម្ម ឲ្យអតីតស្វាមី គឺលោក ឌួង ឆាយ ដូចការទទូចសុំ ក្នុងការឡាយ បានដែរ ឬយ៉ាងណាទេ?។
ដោយឡែក នៅលើទំព័រហ្វេសប៊ុក របស់អ្នកនាង ដេត ម៉ាលីណា នៅថ្ងៃនេះ ក៏បានបង្ហោះសារ រៀបរាប់យ៉ាងវែងអន្លាយ និងទទូចចង់បាន យុត្តិធម៌ផងដែរ៕
ប្រភព :រស្មីកម្ពុជា