ស្ត្រីម្នាក់កាត់លិង្គថៅកែហាងចោល បន្ទាប់ពីគាត់ប៉ុនប៉ងរំលោភនាង

0
270

អ្នករត់តុនៅប្រទេសអេស្ប៉ាញត្រូវបានចាប់ខ្លួន ពីបទកាត់លិង្គរបស់ថៅកែនាង បន្ទាប់ពីគាត់បានប៉ុនប៉ងរំលោភនាងនៅបារ៍មួយ ដែលស្ថិតនៅជិតទីក្រុងបាសេឡូណា។ យោងតាមសារព័ត៌មាន La Sexta ថ្ងៃទី១ ខែមិថុនា បានអោយដឹងថា ស្ត្រីរូបនេះត្រូវបានចាប់ខ្លួនដោយមន្រ្តីប៉ូលិសក្នុងតំបន់ Mossos d’Esquadra បន្ទាប់ពីនាងបានកាត់លិង្គបុរសនោះចោលខណៈកំពុងធ្វើការប្តូរវេននៅក្នុងបារមួយនៅ Sant Andreu de la Barca ។ នាងបានអះអាងថា នាងបានចាប់កាំបិត និងកាត់ប្រដាប់ភេទរបស់ថៅកែរបស់នាង បន្ទាប់ពីគាត់បានព្យាយាមចាប់រំលោភនាង ក្នុងអំឡុងពេលផ្លាស់វេនគ្នានៅកណ្តាលអធ្រាត្រថ្ងៃច័ន្ទម្សិលម៉ិញនេះ។បន្ទាប់ពីឧប្បត្តិហេតុនេះ ស្ត្រីអ្នកបម្រើបានទូរស័ព្ទទៅអាជ្ញាធរ និងសេវាកម្មបន្ទាន់ឲ្យទៅកាន់បារនោះ ហើយគេក៏បានដឹកបុរសដែលជាម្ចាស់បារទៅមន្ទីរពេទ្យ ក្នុងតំបន់ Bellvitge ដើម្បីធ្វើប្រតិបត្តិការបន្ទាន់ប៉ុនប៉ងភ្ជាប់ប្រដាប់បន្តពូជរបស់គាត់ឡើងវិញ។ កាសែត La Sexta បានរាយការណ៍ថាស្ត្រីរូបនេះបាននិយាយថានាងបានធ្វើសកម្មភាពការពារខ្លួន ក្នុងអំឡុងពេលឧប្បត្តិហេតុនេះ ហើយបានអះអាងថា ការវាយប្រហារកាលពីថ្ងៃច័ន្ទ មិនមែនជាលើកទីមួយទេ ដែលថៅកែរបស់នាងបានប៉ុនប៉ងរំលោភនាង។ នាងបានប្រាប់ប៉ូលីសថា គាត់បានបង្ខំនាងអោយរួមភេទជាមួយគាត់ជាច្រើនដងហើយ។ យោងតាមគេហទំព័រព័ត៌មាន Paudal បានអោយដឹងថា ម្ចាស់ហាងបានស្នាក់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលរបួសរបស់គាត់ខណៈពេលដែលស្ត្រីរូបនេះ ត្រូវបានគេឃុំខ្លួននៅឯប៉ូលិសប្រចាំតំបន់ក្នុងទីក្រុង Martorell ។ បច្ចុប្បន្នគេនៅមិនទាន់ច្បាស់ថា តើការព្យាបាលបន្ទាន់របស់លោកទទួលបានជោគជ័យឬយ៉ាងណានោះទេ។ កាលពីឆ្នាំ២០១៧ ស្ត្រីម្នាក់នៅក្នុងប្រទេសឥណ្ឌាបានរួចផុតពីការចោទប្រកាន់ បន្ទាប់ពីនាងបានកាត់ប្រដាប់ភេទរបស់មេដឹកនាំសាសនាហិណ្ឌូម្នាក់ ដែលនាងអះអាងថា បានប៉ុនប៉ងរំលោភនាង។ ស្ត្រីអាយុ ២៣ ឆ្នាំនៅពេលនោះបានអះអាងថា គ្រូបង្រៀនខាងសាសនា គឺលោក ហ្គេណេសាន់ដាឌឺថេផាដាដា ជារឿយៗបានទៅលេងផ្ទះគ្រួសារនាង ក្នុងទីក្រុងកេរ៉ាឡា ដើម្បីធ្វើពិធីបន់ស្រន់ដល់ឪពុករបស់នាង ហើយតែងបានធ្វើបាបនាងជាច្រើនដង។ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៧ ក្នុងអំឡុងពេលនៃការប៉ុនប៉ងចាប់រំលោភសេពសន្ថវៈម្តងទៀត ស្ត្រីម្នាក់បានកាត់លិង្គរបស់ Theerthapada ដោយកាំបិត។ បន្ទាប់មកនាងបានទូរស័ព្ទទៅអាជ្ញាធររាយការណ៍អំពីឧប្បត្តិហេតុនេះ។ ទោះបីជានាងត្រូវបានចាប់ខ្លួនដំបូង ប៉ូលិសក្រោយមកបានប្រកាសថា ពួកគេនឹងមិនដាក់បន្ទុកលើការវាយប្រហារដោយកាំបិត បន្ទាប់ពីមានការអន្តរាគមន៍ពីក្រុមស្ត្រី និងការធានាពីមន្រ្តីរដ្ឋាភិបាលក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here