ប្រទេសជប៉ុននឹងបរិច្ចាគថវិកា ៨០០ លានដុល្លារបន្ថែមទៀត ដល់ COVAX

0
123

កាសែតជប៉ុន Mainichi បានរាយការណ៍កាលពីថ្ងៃពុធថានាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga គ្រោងសន្យាផ្តល់ថវិកាចំនួន ៨០០ លានដុល្លារបន្ថែមទៀតដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។ កាសែតនេះបាននិយាយថា ជប៉ុនបានសន្យាផ្តល់ប្រាក់ចំនួន ២០០ លានដុល្លារដល់ COVAX ហើយប្រទេសនេះត្រូវបានគេរំពឹងថានឹងប្រកាសពីការបរិច្ចាគនូវវ៉ាក់សាំងដល់កម្មវិធីនេះ។ លោក Suga នាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលតាមអ៊ិនធឺរណែត COVAX នៅថ្ងៃពុធនេះ ហើយក៏មានការចូលរួមពីអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris អ្នកសប្បុរសធម៌ ប៊ីលហ្គេត និងអ្នកតំណាងមកពីក្រុមនៃប្រជាជាតិទាំង៧ ផងដែរ។ មន្ត្រីរដ្ឋាភិបាលជប៉ុនបានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំកំពូលនេះមានគោលបំណងដើម្បីបំពេញនូវគំលាតថវិកាចំនួន ១,៧ ពាន់លានដុល្លារហើយគេសង្ឃឹមថា ប្រទេស និងអង្គការនានានឹងជំរុញការសន្យារបស់ពួកគេបន្ថែមទៀតដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់ COVAX ។ សមាជិកសភាជប៉ុនបានជំរុញឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca Plc’s (AZN.L) ដល់កោះតៃវ៉ាន់ដែលកំពុងប្រឈមជាមួយនឹងការកើនឡើងនៃការឆ្លងមេរោគក្នុងស្រុក និងបានចាក់វ៉ាក់សាំងតិចជាង ២ ភាគរយ នៃប្រជាជនចំនួន ២៣.៥ លាននាក់របស់ខ្លួន។ ប៉ុន្តែប្រទេសជប៉ុនក៏មិនមានផែនការភ្លាមៗក្នុងការប្រើ AstraZeneca ដែលមាននៅក្នុងដៃរបស់ខ្លួននេះទេ ប៉ុន្តែបានធានាអំពីការផ្គត់ផ្គង់វ៉ាក់សាំងប្រភេទផ្សេងៗទៀតសម្រាប់ប្រជាជនទាំងមូលរបស់ខ្លួន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here