លោក ស៊ី អំពាវនាវឱ្យមានប្រព័ន្ធផ្សព្វផ្សាយទៅកាន់ពិភពលោក កាន់តែទូលំទូលាយ

0
140

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ីជីន ពីង បាននិយាយថាប្រទេសចិនត្រូវតែកែលម្អវិធី ដែលត្រូវប្រាប់រឿងរ៉ាវរបស់ខ្លួនទៅកាន់មនុស្សទូទាំងពិភពលោក ខណៈប្រទេសនេះព្យាយាមអភិវឌ្ឍសំឡេងអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីឋានៈរបស់ខ្លួននៅលើពិភពលោក។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់បក្សកុម្មុយនិស្តចិន លោក ស៊ី បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសចិន ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយសារនៅទូទាំងពិភពលោក ដើម្បីបង្ហាញពីប្រទេសចិន ដែលមានលក្ខណៈសកល និងគ្រប់ជ្រុងជ្រោយ។ ស៊ីនហួ បានដកស្រង់សំដីលោក ស៊ី ថា ប្រទេសចិនចាំបាច់ត្រូវបង្កើត “សំលេងអន្តរជាតិ” ដើម្បីផ្គូរផ្គងកម្លាំងជាតិ និងឋានៈរបស់ចិននៅក្នុងពិភពលោក។ វាក៏ចាំបាច់ត្រូវពង្រឹងកិច្ចប្រឹងប្រែងឃោសនា ដើម្បីជួយជនបរទេសឱ្យយល់ពីបក្សកុម្មុយនិស្តចិន និងវិធីដែល “បក្សខិតខំដើម្បីសុភមង្គលរបស់ប្រជាជនចិន”។ លោកបាននិយាយថា ប្រទេសចិនចាំបាច់ត្រូវបង្កើតក្រុមអ្នកជំនាញ និងទទួលយក “វិធីសាស្ត្រទំនាក់ទំនងច្បាស់លាស់” សម្រាប់តំបន់ផ្សេងៗគ្នា។ ទំនាក់ទំនងរបស់ចិន ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសកាន់តែតានតឹង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារព័ត៌មានក្នុងស្រុក ដូចជា Global Times តែងតែជ្រើសរើសអ្នកយកព័ត៌មានជាជនបរទេសដែលតែងតែនិយាយមានភាពលំអៀង និងគ្របដណ្តប់ដោយភាពអយុត្តិធម៌។ អ្នកសារព័ត៌មានមួយចំនួន ដែលធ្វើការឱ្យអង្គភាពសារព័ត៌មានសហរដ្ឋអាមេរិក ត្រូវបានបណ្តេញចេញកាលពីឆ្នាំមុន ដោយសារទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរកាន់តែយ៉ាប់យ៉ឺន។ ប្រទេសចិន ក៏បានហាមឃាត់ BBC World News មិនឲ្យមានវត្តមាននៅចិនដីគោកផងដែរ បន្ទាប់ពីមានការផ្សាយព័ត៌មានរបស់ចក្រភពអង់គ្លេស ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ភាគពាយព្យនៃតំបន់ស៊ីនជាំង ក៏ដូចជា បញ្ហានៃប្រភពដើមជំងឺរាតត្បាតដែលមានឈ្មោះថា COVID-19 ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here