Blinken ជម្រុញឱ្យអាមេរិកកណ្តាល ជួយដល់ជនចំណាកស្រុក និងកង្វល់អំពីលទ្ធិប្រជាធិបតេយ្យ

0
68

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឱ្យរដ្ឋាភិបាលអាមេរិកកណ្តាល ធ្វើអ្វីៗបន្ថែមទៀត ដើម្បីជួយទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ និងសម្តែងការព្រួយបារម្ភអំពីសុខភាពប្រជាធិបតេយ្យមូលដ្ឋាន និងសិទ្ធិមនុស្សក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់នេះ នៅថ្ងៃទី២ ខែមិថុនានេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីកូស្តារីកាលោក Carlos Alvarado លោក Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកចង់លឺដោយត្រចៀកពីដៃគូរបស់ខ្លួននៅក្នុងតំបន់អំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគ្រប់គ្រងសម្ពាធនៃការធ្វើចំណាកស្រុក។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានថា “អភិបាលកិច្ចល្អមានសារៈសំខាន់ណាស់ សម្រាប់ការប្រឈមមុខ និងការចាប់យកឱកាសនាពេលបច្ចុប្បន្ននេះ យើងក៏កំពុងប្រឈមអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលកំពុងត្រូវបានបំផ្លាញនៅក្នុងតំបន់ជាច្រើននៃតំបន់អាមេរិកកណ្តាលនេះ”។ លោក Blinken បានលើកឡើងពីការលុបបំបាត់ភាពឯករាជ្យនៃប្រព័ន្ធតុលាការ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា ការបង្ក្រាបនៅលើកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយជាដើម។ ប្រធានាធិបតីអាមេរិក Joe Biden កំពុងរងសម្ពាធឲ្យមានការកាត់បន្ថយចំពោះការកើនឡើងយ៉ាងខ្លាំង នៃជនអន្តោប្រវេសន៍គ្មានឯកសារ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ចាប់តាំងពីចូលកាន់តំណែង កាលពីខែមករា។ លោក Blinken ដែលបានធ្វើដំណើរទៅកាន់ប្រទេសកូស្តារីកា បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហានេះ គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ជនអន្តោប្រវេសន៍ជាច្រើនបានឈប់សំចតនៅព្រំដែនសហរដ្ឋអាមេរិក ដែលអ្នកទាំងនោះមកពីប្រទេសអាមេរិកកណ្តាល ដែលមានអំពើហិង្សា និងក្រីក្រចំនួន ៣ គឺហ្គាតេម៉ាឡា ហុងឌូរ៉ាស និងអែលសាវ៉ាឌ័រ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here