គណនិហ្វេប៊ុក ឃឹម ហ្វីណង់ – Khim Finan បានបង្ហោះដោយសរសេររៀបរាប់ថា«សូមណែនាំឱ្យស្គាល់ ប្អូនស្រី សារាន!
«សារាន»មានក្តីស្រមៃចង់ក្លាយទៅជាអភិបាលស្រុកនៅក្នុងថ្ងៃអនាគត ហើយតាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ប្អូនស្រីបានជ្រើសរើសយករូបខ្ញុំធ្វើជាគំរូ(Idol)របស់គាត់ ក្នុងដំណើរឈោងចាប់ក្តីស្រមៃមួយនេះ។ដើម្បីចូលរួមអបអរសាទរទិវា”ក្មេងស្រីអន្តរជាតិ”ជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដើម្បីសម្រេចក្តីស្រមៃរបស់ប្អូនស្រី សារាន ខ្ញុំនឹងចូលរួមក្នុងកម្មវិធី ក្មេងស្រីកាន់តំណែងជំនួស
ដែលជាកម្មវិធីមួយដែលមេដឹកនាំផ្ទេរតំណែងឱ្យក្មេងស្រីម្នាក់កាន់តំណែងជំនួសជានិមិត្តរូបក្នុងរយៈពេលមួយថ្ងៃ ដើម្បីបង្កើតជាឱកាសឲ្យក្មេងស្រីទទួលបានបទពិសោធន៍ផ្ទាល់នៃក្តីស្រមៃរបស់ខ្លួន អាចចែករំលែកគំនិត និងបង្ហាញការអំពាវនាវរបស់ពួកគេនៅកន្លែងដែលពួកគេកម្រមានវត្តមាន ឬត្រូវបានគេស្តាប់។ តាមរយៈកម្មវិធីឆ្លងកាត់បទពិសោធន៍ជាអភិបាលស្រុកក្នុងរយៈពេលពេញមួយថ្ងៃនេះ ក៏ជាឱកាសឱ្យប្អូនស្រីអាចរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍផងដែរ។