តើហេតុអ្វីពុទ្ធសាសនាអន់ថយទៅៗ

0
58

ជំនឿខ្មែរគោរពម្ចាស់ទឹកម្ចាស់ដីអារក្សអ្នកតាខ្មែរយើងមានតាំងពីបុរាណ។មកដល់បច្ចុប្បន្ននេះ ក៏មានអ្នកតាល្បីៗខ្លាំងពូកែដូចជាអ្នកក្រហមកs អ្នកតាដំដែក អ្នកកងចក្រ អ្នកតាដំបងក្រញូង លោកយាយយ៉ាត លោកយាយម៉ៅពេជ្រនិល….សុទ្ធតែមានប្រវត្តិទាក់ទងនឹងរឿងព្រេងនិទាន រឿងប្រវត្តិសាស្រ្ត អ្នកតាខ្លះមានស្នាដៃជាប់ជាប្រវត្តិសាស្រ្ត(អ្នកតាឃ្លាំងមឿង)លើទឹកដីមហានគរ។ទោះកន្លងអស់ពេលរាប់រយឆ្នាំ ក៏មានគេគោរពបូជាថ្វាយបង្គំសុំសេចក្តីសុខសប្បាយតាមតំបន់នានា។ខ្មែរយើងមានមានទំនៀមប្រពៃណីច្រើនគឺ កោរជប់ ចូលម្លប់ ដាលៀន ឡើងអ្នកតាម្ចាស់ស្រុក (ស្រុកខ្ញុំនិយមហៅបុណ្យដាភូមិ)បុណ្យចូលឆ្នាំ ពិធីឡើងផ្ទះ សែនក្រុងពាលី…ទាំងនេះជាបុណ្យប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមិនមានជាប់ទាក់ទងនិងបុណ្យក្នុងពុទ្ធសាសនាទេ។ប៉ុន្តែប្រជាជនខ្មែរ មានទម្លាប់រស់នៅជាមួយពុទ្ធសាសនាតាំងពីបុរាណ គឺតែងតែផ្សាភ្ជាប់បុណ្យទាំងនេះនិងព្រះពុទ្ធសាសនាដោយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឬនិមន្តរាប់បាត ធ្វើបុណ្យដាក់ទានជាដើម។

ប៉ុន្តែដល់សម័យនេះ មានអ្នកប្រាជ្ញខ្លះបានអប់រំណែនាំប្រជាជនជំនាន់ក្រោយខុសពីទំនៀមបុរាណដោយប្រកាន់តែពុទ្ធសាសនាតែម្យ៉ាងគត់ សូម្បីតែការអប់រំតាមបែបពុទ្ធសាសនាក៏មិនត្រូវតាមពុទ្ធឱវាទដែរ។នេះធ្វើឲ្យមានការបែកបាក់សាមគ្គី ប្រកាន់បក្សពួក បាត់បង់ប្រពៃណីទំនៀមទម្លាប់ពីដូនតា ។ឥលូវក្នុងពុទ្ធសាសនាមានបក្សពួកច្រើនយ៉ាង ខាងហែរត្រៃបិដក ខាងទៅនិព្វាន ខាងលោកអ្នកមានចិត្តបុណ្យប្រមូលលុយ ខាងលោកម្ចាស់គ្រូ ខាងដើរធ្វើសប្បុរស មានឧបាសកឡើងទេសនាក៏មាន ខាងជួញបុណ្យក៏មាន (កាលមុនមានក្រុមហែរសារីរិកធាតុ ដល់ពេលគេសួរបានសារីរិកធាតុមកពីណាច្រើនម្លេះ មួយឆ្នាំហែរ2-3ដង សួរចឹងក៏លែងហែរទៀតទៅ..)ម្យ៉ាងទៀតមានជនខិលខូចខ្លះ ដើរបោកប្រាស់ដើម្បីរកលាភសក្ការ: ធ្វើឲ្យធ្លាក់ចុះកាន់តែខ្លាំងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង។បុព្វបុរសខ្មែរមិនមែនបង្កើតទំនៀមទម្លាប់អ្វីមួយមិនមែនអត់ប្រយោជន៍ទេ គឺគេប្រាព្ធឡើងដើម្បីរំលឹកឬការសងគុណ ដឹងគុណ ដើម្បីជាការកម្សាន្តសប្បាយផង។
សូមពិចារណា កុំចេះតែប្រកាន់តាមអ្នកប្រាជ្ញមួយចំនួន អ្នកប្រាជ្ញខ្លះគ្រាន់តែពូកែសម្តែងប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here