បែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកលែងឱ្យមាននៅក្នុងភូមិសាស្ត្ររាជធានី

0
492

ភ្នំពេញៈ បែរចិញ្ចឹមត្រីផ្ទះបណ្តែតទឹកផ្ទះទូកនិងទូក-កាណូតនានានៅតាមដងទន្លេនិងច្រាំង​ទន្លេក្នុង​​​​​ភូមិ​​សាស្ត្ររាជ​ធានីភ្នំពេញដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទឹកចរន្តទឹកនិងសោភណភាពទីក្រុងនឹង​តម្រូវ​​​ឱ្យ​ទៅរកទីតាំងផ្សេងនៅក្នុង ពេលឆាប់ៗខាងមុខ ។ នេះបើយោងតាមកិច្ចប្រជុំដែលដឹកនាំដោយ​លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសណ្តាប់ធ្នាប់រៀបរយបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូក​និងទូក-​កាណូត នានា តាមទន្លេនិងច្រាំងទន្លេក្នុងរាជធានី ភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ លោកឃួង ស្រេង អភិបាលរាជធា នីភ្នំពេញបានលើកឡើងដោយសង្កត់ធ្ងន់ថាបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូក​ត្រូវតែលែងមាននៅតាមដងទន្លេក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកឃួង ស្រេងបានលើកឡើងបែបនេះដោយសារការចិញ្ចឹមត្រី តាម បែ រ បណ្តែងទឹក ផ្ទះ បណ្តែតទឹក ផ្ទះ​ទូក… បានធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិ ស្ថា នទឹក សម្រាប់ប្រើប្រាស់​របស់ប្រជាពលរដ្ឋនៅ​ក្នុងទីក្រុង ធ្វើឱ្យប៉ះពាល់ ចរន្ត ទឹកទន្លេនិង សោភ័ណភាពរបស់រាជធានី ដែលចាំ បាច់ត្រូវតែរើចេញពីក្នុងភូមិសាស្ត្រ​រាជ​ធានីភ្នំពេញ។

បែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកនៅក្នុងដងទន្លេសាបខាងជើងស្ពានព្រែកព្នៅ​ក្នុងភូមិសាស្ត្រខណ្ឌ​ព្រែកព្នៅ​ពីមុន គេឃើញមានតែនៅក្បែរៗច្រាំងទេ តែ ប្រហែលមួយឆ្នាំចុងក្រោយនេះ គេបានឃើញបែរចិញ្ចឹមត្រី ផ្ទះ​បណ្តែតទឹក ផ្ទះ ទូ ក …ទាំងនោះសង់ចងតគ្នាដល់ហួសពាក់កណ្តាលដងទន្លេសាប។

បញ្ហាបែរចិញ្ចឹមត្រីផ្ទះបណ្តែតទឹកផ្ទះទូក..រដ្ឋបាលរាជធានីភ្នំពេញមានផែនការឱ្យផ្លាស់ទីចេញទៅឱ្យឆ្ងាយ​ពី​រាជធានីភ្នំពេញពីរបីឆ្នាំមកហើយ តែមិនទាន់បានអនុវត្ត៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here